ច្បាស់ការហើយ! ពីធីបុណ្យអ៊ុំទុកបណ្តែតប្រទីបនិងសំពះព្រះខែ ឆ្នាំ២០២០ នេះត្រូវបានផ្អាក

48

យោងតាមទីស្តីការគណៈរដ្ឋមន្រ្តីបានប្រកាសថា ពេលនេះ​រដ្ឋា​ភិបាល​កំពុងតែស្នើរឲ្យផ្អាក​​ប្រារព្ធព្រះរាជពីធី បុណ្យ អ៊ុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នាឆ្នាំ ២០២០នេះ។

តាមរយៈសេចក្តីប្រកាសនេះផងដែរ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី សូមជម្រាបជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងបរមរាជវាំង និងជាប្រធានគណៈកម្មាធិការ​ជាតិរៀបចំបុណ្យជាតិ និង អន្តជាតិ ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូន​សម្តេច​ចៅ​ហ្វាវាំង វរវៀងជ័យ អធីបតីស្រីង្គារ មេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់​ព្រមឲ្យ​ផ្អាកការប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០៕

អត្ថបទ៖ ឈន់ ស៊ាងហៃ