
ជារឿងដ៏ភ្ញាក់ផ្អើលហួសស្មានជុំវិញដំណឹងដ៏រសើបពាក់ព័ន្ធកំពូលតារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ ដោយមានការផ្សព្វផ្សាយថាលោកកំពុងរៀបចំខ្លួនដើរចេញពីផលិតកម្មរស្មីហង្សមាស ដែលលោករួមរស់មិនក្រោម២០ឆ្នាំ និងសាងកេរ្តិ៍ឈ្មោះល្បីមហាជនស្គាល់ទូទាំងប្រទេស។
ចំពោះព័ត៌មានដែឡបានផ្សព្វផ្សាយថាលោក ត្រៀមខ្លួនចូលផលិតកម្ម កាឡាក់ស៊ី ក្រោយទទួលបាន៣០ម៉ឺនដុល្លារអាមេរិកពីរលោកឧកញ៉ា ឡេង ណាវ៉ាត្រា ។ចំពោះដំណឹងដ៏ភ្ញាក់ផ្អើល និងមិនគួរឲ្យជឿនេះត្រូវបានបែកធ្លាយបញ្ចេញជាសាធារណៈដោយលោកចាងហ្វាង សាន្ដ ប៊ុនធឿន ដោយលោកបានចេញមុខអង្គុយនិយាយជិត២ម៉ោងយ៉ាងច្បាស់ការតែម្ដង។រ
លោក សាន្ដ ប៊ុនធឿន បានប្រាប់ឲ្យដឹងនៅថ្ងៃទី១១ ខែសីហានេះថា «ផ្អើលក្នុងពិភពសិល្បៈ មូលហេតុអ្វីបានជាលោក ព្រាប សុវត្ថិ ដាច់ចិត្តចាកចេញពីហង្សមាស ទៅផលិតកម្មកាឡាក់ស៊ី?»។
លោក សាន្ដ ប៊ុនធឿន ដែលត្រូវគេស្គាល់ថាជាអ្នកកាសែតជើងចាស់ជោគជាំក្នុងសមរភូមិសំណេរបានបញ្ជាក់ដោយបង្ហាញពីតម្លៃនៃការចាកចេញដែលលោក ព្រាប សុវត្ថិទទួលបានដោយពាក្យសម្ដីម៉ឹងម៉ាត់បន្ថែមទៀតថា « តោះស្តាប់លោកចាងហ្វាងធ្វើបទវិភាគលេចឮថា មានកញ្ចប់ទឹកប្រាក់៣០ម៉ឺនដុល្លារ កុងត្រា៥ឆ្នាំ តើប្រិយមិត្តគួរជឿដែរឬទេ»។
ជុំវិញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះក្រៅពីបានទទួលការចែករំលែកយ៉ាងច្រើនពីមហាជន ក៏នៅមានមតិជាច្រើនចោទសួរថាតើរឿងនេះជាការពិតដែរឬយ៉ាងណា ប៉ុន្តែបើតាមការអះអាងនិងលើកឡើងរបស់លោក សាន្ដ ប៊ុនធឿន ក្នុងវីដេអូ គឺច្បាស់ការ៩៩ភាគរយទៅហើយ ប៉ុន្តែជំហានបន្ទាប់ដែលអ្នកគាំទ្រកំពុងឆ្ងល់នោះថាតើក្រៅពីថវិកាជិតកន្លះលានដុល្លារនោះលោក ព្រាប សុវត្ថិ នឹងទទួលបានកញ្ចប់អ្វីបន្ថែមទៀតឬទេ? ពិសេសនោះតើកូនប្រុសទាំង៣លោក ព្រាប សុវត្ថិ ទៅតាមឪពុកខ្លួនដែរឬទេ?៕