ហួសចិត្តនិយាយលែងចេញ! មកមើលផ្ទះជួលតូចចង្អៀតតម្លៃថោកបំផុតនៅ ក្រុងសេអ៊ួល ដែល​អ្នកគ្រប់គ្នាមិនធ្លាប់ដឹង

95

ប្រទេសកូរ៉េខាងត្បូងត្រូវបានគេស្គាល់ជាទូទៅដោយសារវប្បធម៌ចម្រុះ អាគារខ្ពស់ ៗ អាហារឆ្ងាញ់ៗ និងបច្ចេកវិទ្យាដែលមានការអភិវឌ្ឍខ្ពស់។ ប៉ុន្តែអ្នកថតរូបជនជាតិកូរ៉េខាង​ត្បូងម្នាក់ឈ្មោះ Sim Kyu-Dong បង្ហាញយើងពីជ្រុងម្ខាងទៀតដោយប្រាប់យើងអំពី “ Goshiwon” ដែលជាផ្ទះតូចចង្អៀត និងមានតម្លៃថោកដែលប្រជាជន​ក្រីក្របំផុត​របស់កូរ៉េខាង​ត្បូងរស់នៅ។

វាក្លាយជាផ្ទះសម្រាប់មនុស្សដែលរស់នៅតាមដងផ្លូវ ឬអ្នកដែលមានបញ្ហាផ្លូវចិត្ត ឬផ្លូវកាយ។ ហើយក្នុងករណីដូចនេះ Goshiwon ក្លាយជាពន្លឺនៃក្តីសង្ឃឹម មិនមែនភាពអស់សង្ឃឹមទេ។

យោងតាមគេហទំព័រ Bright Side បានធ្វើបទសម្ភាសជាមួយលោក Sim Kyu-Dong ហើយគាត់​បានពន្យល់ពីអ្វីដែលមនុស្សគិតអំពីលក្ខខណ្ឌបែបនេះ ដែលជាទូទៅ​អាចមាន​លទ្ធភាព​ទិញបន្ទប់ប្រភេទនេះ ហើយសំខាន់បំផុតហេតុ​អ្វីបានជាមនុស្ស​ជ្រើសរើសរស់​នៅក្នុង​បន្ទប់​ទាំងនេះរស់នៅបាន។

លោក Sim បានពន្យល់ថា “ បន្ទប់គឺតូចណាស់សម្រាប់តែការគេង និងការសិក្សាប៉ុណ្ណោះ” ។ ប៉ុន្តែ Goshiwon បច្ចុប្បន្នបានក្លាយជា​កន្លែងរស់នៅដែលមាន​តម្លៃទាបដែលមិន​ត្រូវការ​ប្រាក់កក់ សម្រាប់អ្នកណាម្នាក់ដែលចង់រស់នៅទីនោះទេ។ ទោះបីអ្នកចង់​ជួលជាបន្ទប់ស្ទូឌី​យោ​តូចមួយ​នៅ​ក្រុងសេអ៊ូលនេះក៏ដោយ អ្នកចាំបាច់ត្រូវរកប្រាក់កក់ថ្លៃ ហើយថ្លៃ​ឈ្នួល​ខ្ពស់ណាស់។ នោះហើយជាមូលហេតុដែលមនុស្ស​មួយចំនួនដែលមិនមាន​ប្រាក់ច្រើន​សម្រេចចិត្តរស់នៅក្នុង Goshiwon មួយរយៈ។

បន្ទប់នៅ Goshiwon ជាធម្មតាមានគ្រែមួយ តុមួយ និងទូសម្រាប់ដាក់ដាក់របស់របរ ប៉ុន្តែអ្វីៗផ្សេង​ទៀតត្រូវបានចែករំលែកជាមួយអ្នកជិតខាងផ្សេងទៀត។ ដំបូងការគេងនៅ​លើគ្រែតូចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលទេ។ ទោះបីជាអ្នកបិទទ្វារ​ហើយនៅម្នាក់ឯងក៏​ដោយអ្នកមិនមានអារម្មណ៍ថាអ្នកនៅម្នាក់ឯងទេ។ សំលេងរំខានពីបន្ទប់ផ្សេងទៀត និងមនុស្សដែលរស់នៅក្បែរបន្ទប់អ្នក។

លោក Sim ក៏បានបញ្ជាក់ថា Goshiwon ហាក់ដូចជាប្រភេទលំនៅដ្ឋាន​មួយដែលលេចចេញ​ជាជម្រើសនៃថ្លៃជួលខ្ពស់នៅទីក្រុងសេអ៊ូល ប៉ុន្តែបើគ្មានវាទេគាត់គិតថាគាត់​នឹងមិនអាចរស់​នៅក្នុងក្រុងសេអ៊ូលបានទេពេលកាត់ចាកចេញពីស្រុកកំណើត។ ដោយសារហេតុ​ផលនេះយុវជនខ្លះដែលទើបតែឈានជើងចូលពិភពពិត បានមករស់នៅ Goshiwon រហូតដល់ពួកគេសន្សំលុយបានគ្រប់គ្រាន់ដើម្បីជួលផ្ទះថ្មី។

ការចំណាយអាស្រ័យលើគុណភាពនៃគ្រឿងបរិក្ខារ។ Goshiwon នៅក្នុងរូបថតរបស់ Sim គឺមានតម្លៃថោកបំផុតហើយថ្លៃជួលរបស់វាប្រហែល ២០០ ដុល្លារ។ បន្ទប់ខ្លះទៀតមានគ្រឿង​បរិក្ខារប្រសើរជាងបន្តិចហើយត្រូវចំណាយប្រហែល ៥០០ ដុល្លារ។ បន្ទប់មួយមាន​បន្ទប់ទឹកមានតម្លៃថ្លៃជាងហើយជាធម្មតាត្រូវបន្ថែម ៥ ដុល្លារទៀត។ ហើយបន្ទប់ដែ​លមានបង្អួចមានតម្លៃថ្លៃជាងបន្ទប់ដែលគ្មានបង្អួច។ ការជួលក៏ខុសគ្នាដែរយោង​ទៅតាមថាតើបង្អួច​ទល់មុខច្រកដើរ រឺនៅខាងក្រៅ។