ជួយShareផងអគ្គនាយិកា Madam Tola Cosmetics ប្រកាសជួយទារិកាត្រូវឪពុកម្ដាយបង្កើត​ចិត្តអប្រិយបោះចោលក្នុងគំនរសំរាម

844

ដោយ​សារ​តែ​ខ្លោច​ចិត្ត​​អាណិត​ទារិកា​ត្រូវ​ឪពូក​ម្ដាយ​បង្កើត​ចិត្ត​អប្រិយ​យក​ទៅ​បោះ​បង់​ចោល​ក្នុង​គំនរ​សំរាម​​​ដ៏​ស្អុយ​រលួយ​ កាល​ពី​ពេល​ថ្មីៗ​នេះ​​​លោក​ស្រី​ ថេង តុលា ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​អគ្គនាយិកា​​ក្រុម​ហ៊ុន​ Madam Tola Cosmetics នោះ​បាន​ប្រកាស​ជួយ​ឧបត្ថម្ភ​ដល់​ទារិកា​រូប​នេះ​។

លោក​ស្រី ថេង តុលា បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​រឿង​​ទារិកា​កម្សត់​ត្រូវ​ឪពូក​ម្ដាយ​ចិត្ត​អប្រិយ​យក​ទៅ​​បោះបង់​ចោល​​ក្នុង​គំនរ​សំរាម​រួចមក​លោក​ស្រី គេង​មិន​លក់​បក់​មិន​ល្ហើយ​​នោះ​ទេ​ព្រោះ​តែ​ខ្លោច​ចិត្ត​អាណិត​​ដល់​ទារិកា​រូប​នេះ​ខ្លាំង​ពេក​ មិន​គួរ​ណា​ឪពុក​ម្ដាយ​បង្កើត​គ្នា​ហើយ​យក​ទៅ​ចោល​ដូច្នេះ​សោះ​។

មាន​​ពុក​ម៉ែ​បង​ប្អូន​មួយ​ចំនួន​​ពួកគាត់​​ហេតុ​តែ​ចង់​បាន​កូន​បន្តពូជពង្ស​វង្ស​ត្រកូល​ ​ខំទៅ​រក​គ្រូពេទ្យ​ជំនាញ​​​​ដែល​ពូកែ ឬ​ទៅ​បន់​ស្រន់​កន្លែង​ទីសក្ការៈ​បូរជា​ដែល​​ពូកែ​ស័ក្ដិសិទ្ធ​​ដើម្បី​ទទួល​​បាន​បុត្រ​តាម​សេចក្ដី​ប្រាថ្នា​នៅ​តែ​មិន​មាន ចុះ​ហេតុ​អ្វី​បាន​ពួកគាត់បង្កើត​កូន​ហើយ​យក​ទៅ​បោះ​បង់​ចោល​មិន​អាណិត​អាសូរ​សាច់​ឈាម​ខ្លួន​ឯង​អ៊ីចឹង។

លោក​ស្រី​ថា៖”​ ប្រសិន​បើ​ពុក​ម៉ែ​បង​ប្អូន​បាន​ទទួល​ដំណឹង​នេះ​ហើយ​​សូម​ទាក់ទង​មក​វិបសាយ​ដើម​ដូង​តាម​រយៈ​ទូរស័ព្ទ​លេខ​ ០១០ ៣២ ៣៩ ០៦ ឬ ០៨៩ ៩៣ ៩២ ១៧ នាង​ខ្ញុំ​នឹង​ជួយ​ឧបត្ថម្ភ​ដល់​ទារិកា​រូប​នេះ​ចំនួន​៥០០ដុល្លារ​ ដើម្បីបាន​ទិញ​ទឹកដោះ​គោបៅ។ កូន​គេ​កូន​យើង​អាណិត​ណាស់​ពេល​ឃើញ​បែបហ្នឹងអូន​អើយ”។

គួរ​រម្លឹក​ថា​​ក្មេង​ស្រី​ដែល​ត្រូវ​ឪពុក​ម្ដាយ​យក​ទៅ​បោះបង់​ចោល​​ក្នុង​គំនរ​សំរាម​នោះ​ ត្រូវ​បាន​គូស្វាមី​ភរិយា​ចិត្តធម៌​យក​ទៅ​ចិញ្ចឹម​ហើយ​ដោយ​ដាក់​ឈ្មោះ​ ថេនី កើត​នៅ​ថ្ងៃ​សៅ​ ទី១ ខែសីហា បើ​គិត​មក​ដល់​ពេល​នេះ​មានអាយុ​៨ថ្ងៃហើយ៕​