
តារាសម្ដែងរូបស្រស់សង្ហាលោក ប៊ឺរី និងកញ្ញា នី មុន្នីនាថ បានធ្វើឲ្យពុកម៉ែបងប្អូនដែលស្រឡាញ់គាំទ្រពួកគេទាំងពីរនាពេលកន្លងមកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយព្រឹកមិញនេះអ្នកទាំងពីរបានបង្ហោះរូបថតចូលរោងការបញ្ចប់ភាពនៅលីវក្រោមវត្តមានមេបារចាស់ទុំចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះក៏មានអ្នកសិល្បៈផងដែរ។
កំលោះសង្ហាលោក ប៊ឺរី បានបង្ហោះសារនៅលើហ្វេសប៊ុកថា៖”ថ្ងៃនេះខ្ញុំចូលរោងការបញ្ចប់ភាពនៅលីវហើយ ថ្ងៃនេះការខ្លួនដល់ពេលថ្ងៃស្អែករៀបចំមង្គលការបងស្រីខ្ញុំម្ដង កុំភ្លេចមកចូលរួមភ្ញៀវកិត្តិយសជិតឆ្ងាយដែលពួកយើងបានអញ្ជើញសំបុត្ររួចរាល់អស់ហើយ”។
ការបង្ហោះសារដោយភ្ជាប់ជាមួយរូបថតភ្ជាប់ពាក្យរបស់លោក ប៊ឺរី បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើននាក់ចូលទៅខមមិន Like share ជាមួយពាក្យពេចន៍ជូនពរដ៏មានអត្ថន័យទៅកាន់គូស្នេហ៍ថ្មោងថ្មីនេះផងដែរ។ ដោយអ្នកខ្លួបានសួរទៅកាន់ភាគីខាងកូនកំលោះថា៖”ជាឈុតឆាកសម្ដែងក្នុងរឿងឬក៏រៀបការមែនទែន? ព្រោះខ្ញុំមិនជឿថាបងទាំងពីររៀបការជាមួយគ្នានោះទេ មិនដែលលេចឮព័ត៌មានរឿងស្នេហាជាមួយគ្នាផងហ្នឹងរៀបការយ៉ាងម៉េចទៅ”។
ចំពោះសំនួរដែលអ្នកគាំទ្រសួរនេះដែរលោក ប៊ឺរី ក៏បានឆ្លើយតបវិញថា៖” បងថតរឿងអូន មិនមែនរៀបការមែនទេ។ ផុសលេងព្រោះចង់ដឹងទឹកចិត្តហ្វេន បើបងរៀបការទៅពួកគាត់នៅស្រឡាញ់គាំទ្របងទៀតអត់? តែឥឡូវបានចម្លើយហើយពួកគាត់នៅតែស្រឡាញ់គាំទ្រខ្ញុំទោះបីជាថ្ងៃណាមួយខ្ញុំចូលរោងការក៏ដោយ”។