មិនឱបដៃឈរមើល Selena Gomez បោះលុយ១០លានដុល្លារជួយ លីបង់រងគ្រោះ ដោយសារផ្ទុះឃ្លាំងស្ដុកសារធាតុគីមីភ្លែត

493

កាលពីថ្ងៃអង្គារ៍ទី០៤​ ខែសីហា​ ឆ្នាំ២០២០នេះ មានហេតុការដ៏រន្ធត់មួយបានកើតឡើង ចំកណ្ដាលនៃរាជធានីដ៏ស្រស់ស្អាតមួយនេះ គឺការផ្ទុះឃ្លាំងស្ដុកសារធាតុ គីមីដែលលាន់ ផ្គររន្ទឺទូទាំងក្រុង​បេរូតដែលបណ្ដាឱ្យស្លាប់ប្រជាជនប្រមាណ១០០ នាក់ និងរងរបួសធ្ងន់​ប្រមាណ ៤,០០០ នាក់យ៉ាងអាណោចអាធ័ម។

ក្រោយ​ពី​ឃើញ​សោកនាដ​កម្ម​ដ៏​សាហាវ​សម្លាប់​មនុស្ស​ និង​របួស​ធ្ងន់​ជា​ច្រើន​នាក់​រួច​មក​បាន​ធ្វើ​ឲ្យ​តារាចម្រៀង​​អ្នកនាង Selena Gomez បោះ​លុយ​ជាង​១០លាន​ដុល្លារ​អាមេរិកជួយ​ភ្លែត​​​ ដោយ​នាង​បាន​បង្ហោះ​សារ​ថា”ខ្ញុំ​មិន​អាច​ជួយ​អ្វី​ច្រើន​ទេ តែ​ខ្ញុំ​គិត​ថា​បើ​យើង​ទាំង​អស់​គ្នា​រួម​គ្នា​ជួយ​ការ​ខូចខាត​ទាំង​ប៉ុន្មាន​អាច​ស្រោច​ស្រង់​បាន​ឡើងវិញ”។

ទង្វើរ​និង​សកម្មភាព​របស់​ Selena Gomez បាន​ធ្វើ​ឲ្យ​មហាជន​ទូទាំងពិភព​លោក​​កោត​សរសើរ​យ៉ាង​ខ្លាំង​ថា នៅ​ក្មេង​អាយុ​ទើប​តែ​២៦ឆ្នាំ​ទេ តែ​ Selena Gomez មាន​ចិត្ត​សប្បុរស​ធម៌​ជួយ​ថវិកា​​ដល់​ប្រទេស​លីបង់ ដោយ​មិន​ខ្វល់​ពី​ទាំង​អស់៕