ធ្ងន់កហើយម្ដងនេះ! លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ចំៗទៅ Love Riya ថាជាមនុស្សបំពុល​សង្គម

1699

ក្រោយអ្នកលក់ឡេល្បីឈ្មោះ អ្នកនាង Love Riya ត្រូវបានចោរលួចទូរដែក​របស់​នាង​បាត់លុយអស់៣០ម៉ឺនដុល្លារ តែដល់ពេលសមត្ថកិច្ចចុះទៅ​ស្រាវជ្រាវទើប​ដឹង​ថា​ក្នុងទូរនោះគ្មានលុយសូម្បីតែមួយរៀល។ហេតុ​ការណ៍​នេះ​កើត​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​ម្សិលមិញ​នេះ​​លោក ជំទាវ ហ៊ុន ស៊ីណាត បានចេញប្រតិកម្មចំពោះអ្នកនាង Love Riya ថាជាមនុស្សបំផុលសង្គម។

គួររម្លឹកថា កាលពីថ្ងៃទី ០២ សីហា ឆ្នាំ ២០២០ ថ្មីៗនេះ អ្នកលក់ឡេល្បីឈ្មោះ អ្នកនាង សេង ស្រីរ័ត្ន ហៅ Love Riya បានជួបហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយដោយនាងបានឡាយ វីដេ​អូថា ចោរ​បានលួចចូលផ្ទះរបស់នាង ដោយបានលួចទូរដែក​អស់មួយ បាត់លុយអស់​៣០ម៉ឺន​ដុល្លារ។

ចុងក្រោយសមត្ថកិច្ចបានចុះស្រាវជ្រាវទៅ បញ្ចាក់ថាក្នុងទូរនោះគ្មាន​លុយសូម្បីតែមួយ​រៀល។ រឿងរ៉ាវនេះបានកក្រើកដល់អ្នកលេងបណ្តាញសង្គម ក្នុងនោះលោកជំទាវ ហ៊ុន ស៊ីណាត ដែលមហាជនស្គាល់ច្បាស់ថា ជា​ស្រ្តី​ចិត្ត​មួយរូប ព្រោះលោកជំទាវ តែងតែលេច​មុខក្នុងការងារសង្គមយ៉ាងផុសផុល ជាពិសេសការងារសម្បុរសធម៌។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ស្រាប់​តែ​ថ្មីៗ នេះ​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​ផ្ទុះ​ប្រតិកម្មចំពោះអ្នកនាង Love Riya ដោយលោកជំទាវបាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា៖”នាងនេះបំពុលសង្គមធ្វើឲ្យគេឯងខ្វល់តែរឿងគាត់រហូតអញ្ចឹងសូមសមត្ថកិច្ចចាត់វិធានការលើនាងនេះម្ដងមើល។ ពីព្រោះខ្ញុំដើរមានអ្នកជេរសមត្ថ​កិច្ចខេត្តកណ្ដាលថារបបចោរលួចរ បស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយពត៌មានមិនពិត​នាំឲ្យមហាជនមានការ​យល់ច្រលំ​លើសមត្ថកិច្ច​ថាអសមត្ថភាព​ការពារសន្តិសុខជូនរាស្ត្រមិនបាន”។

ស្របជាមួយគ្នានេះ មានមហាជនមហាជនជាច្រើន គាំទ្រនឹងប្រសាសន៍របស់លោក ជំទាវ ព្រោះថារឿងនេះពិតជាបំពុលសង្គមពិតមែន៕

អត្ថបទ៖ ឈន់ ស៊ាងហៃ