
ជារឿងមួយនឹកស្មានមិនដល់ នៅអំឡុងដើមឆ្នាំ២០២០ និងពាក់កណ្ដាល២០២០ នេះ ឪពុកម្តាយអ្នកសិល្បៈជាច្រើនដួងបានទទួលមរណភាពជាបន្តបន្ទាប់ ដែលជាដំណឹងមួយដ៏សោកសៅបំផុតសម្រាប់មហាជនទាំងក្នុង និងក្រៅសិល្បៈ។
១/ឪពុករបស់តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ បានទទួលអនិច្ចកម្មកាលវេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី ៣0 មីនា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងព្រះជន្ម៦០ឆ្នាំ ។
២/ ម្តាយតារាសម្តែង សូ ដានីតា បានទទួលមរណភាពវេលាម៉ោង ៥ និង ២០នាទី កាលពីថ្ងៃទី ៣១ មីនាឆ្នាំ២០២០ ដែលខុសគ្នាត្រឹមមួយថ្ងៃតែប៉ុណ្ណោះជាមួយឪពុករបស់លោក សុគន្ធ ថេរ៉ាយុ ។
៣/ឪពុកជាទីស្រឡាញ់ របស់តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ដែល ឪពុករបស់ អ្នកនាងគឺលោក លាវ ខាត់ បានទទួលមរណភាពនៅយប់ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយជំងឺលើសឈាម ។
៤/.ម្តាយតារាចម្រៀងក្រុមត្រកូល ឱក គឺលោកស្រី ទីវ សោភណ្ឌ បានទទួលមរណភាព នៅ យប់រំលងអធ្រាត្រវេលាម៉ោង ០២ និង ៤៥ នាទី ឈានចូលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ ។
៥/អ្នកម្តាយរបស់តារាសម្តែង អ្នកនាង ប៉ែន សុផានី បានទទួលមរណភាព កាលពីម្សិលមិញ ថ្ងៃទី ៣១ ខែ សីហាឆ្នាំ ២០២០នៅវេលាម៉ោង ១១ និង ៤០នាទី ថ្ងៃត្រង់ដោយជំងឺមហារីក ដំណាក់ចុងក្រោយ។
៦.អ្នកម្តាយរបស់តារាសម្តែង និងបង្ហាញម៉ូតកញ្ញា ទឹម រដ្ថា ដែលទើបតែទទួលមរណាថ្មីៗនេះ នៅនៅយប់មិញនេះ ថ្ងៃទី ៣១ ខែ កក្កដា ឈានចូល ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២០ដោយសារជំងឺគាំងបេះដូង៕
អត្ថបទ៖ ឈន់ ស៊ាងហៃ