
គូស្នេហ៍ផ្អែមល្ហែមស្រឡាញ់គ្នាចាក់ទឹកមិនលិច Gun Naphat និង Marie បានដើរដល់ផ្លូវបញ្ចប់ហើយបន្ទាប់ពីឃើញគណនី Instagram របស់អ្នកទាំងពីរលុបចេញរូបដែលធ្លាប់ផ្អែមល្ហែមជាមួយគ្នានាពេលកន្លងមកអស់ខ្ទេចខ្ទីគ្មានសល់។
ក្រោយពីមានការសង្ស័យភ្លាម អ្នកទាំងពីរ មិនទាន់មានការបកស្រាយអ្វីច្បាស់លាស់ ពីទំនាក់ទំនងរបស់ពួកគេនោះទេ។ស្រាប់តែថ្មីៗនេះតារាស្រី Marie បានចេញមកបង្ហោះសារមួយយ៉ាងវែង ដែលថែមទាំងបញ្ជាក់់ពីការចែកផ្លូវគ្នាជាមួយនឹង គូស្នេហ៍របស់នាងថែមទៀតផង។
នាងបានរៀបរាប់ថា៖ ខ្ញុំពិតជាចង់សុំទោស និងអរគុណដល់អ្នកទាំងអស់គ្នាដែលបានលើកទឹកចិត្តដល់ខ្ញុំរហូតមក ការខំប្រឹងរបស់ខ្ញុំប្រហែលជាបានតែត្រឹមនេះទេ ហើយប្រហែលជាតិចពេក ឬអាចជាច្រើនលើសលប់ ប៉ុន្តែប្រហែលជាមិនសម នឹងការបញ្ចប់ដែលរំពឹងទុកនោះទេ។
ថ្ងៃនេះ ខ្ញុំចង់រស់នៅក្នុងជីវិតពិត គ្មាននរណាម្នាក់ចង់សោកសៅ ឬខកចិត្តចំពោះស្នេហាទេ ប៉ុន្តែយើងមិនអាចគ្រប់គ្រង ការគិត ឬសកម្មភាពរបស់អ្នកដទៃបានទេ។ ចុងក្រោយ ត្រូវតែទទួលយកការពិត ថ្ងៃនេះ ខ្ញុំសូមដកខ្លួនចេញពីកន្លែងឈឺចាប់ ដោយដើរទៅមុខតាមរបៀប ដែលខ្ញុំអាចធ្វើបានដោយខ្លួនឯង។ ថ្ងៃនេះសុំធ្វើវាសម្រាប់ខ្លួនឯង ហើយក៏សុំទោស និងអរគុណអ្នកទាំងអស់គ្នា ផងដែរ៕