
កាលពីពេលថ្មីៗនេះតារាសម្ដែង និងបង្ហាញម៉ូដដែលមានសម្រស់ដើមទ្រូងទ្រលុកទ្រលន់កញ្ញា ស៊ីស៊ី ហៅ អេណា បានរៀបចំខួបកំណើតយ៉ាងសប្បាយរីករាយរបស់ខ្លួនជាថ្មីម្ដងទៀតនៅក្នុងក្លិបកម្សាន្តពេលរាត្រី ក្រោមវត្តមានភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈអញ្ជើញចូលរួមផងដែរ។
និយាយរៀបរាប់ក្នុងពិធីខាងលើនេះដែរស្រីស្អាត ស៊ីស៊ី បានឲ្យដឹងថា ខួបកំណើតឆ្នាំនេះកញ្ញា គ្មានប្រាថ្នាអ្វីក្រៅពីចង់បានកំលោះសង្ហាម្នាក់មកធ្វើជាគូអនាគតមកចូលរោងការក្រាបផ្ទឹមតាមប្រពៃណីខ្មែរនោះទេ។ ព្រោះពេលនេះខ្លួនមានអារម្មណ៍ថាឯកោខ្លាំងណាស់ ហេតុដូច្នេះហើយទើបចង់មានគ្រួសារដូចគេដូចឯង។
ចំពោះបុរសក្នុងក្ដីសុបិនដែល ស៊ីស៊ី ចង់រៀបការជាមួយនោះមិនផ្ដោតសំខាន់លើរូបរាង ឬអ្នកសិល្បៈឡើយអ្វីដែលសំខាន់ឲ្យតែស្រឡាញ់គោរពលោកឪពុកអ្នកម្ដាយបងប្អូនសាច់ញាតិ ឲ្យកិត្តិយសស្រឡាញ់ និងយល់ចិត្តនាង គឺគ្រប់គ្រាន់ហើយមិនចង់បានអ្វីលើសពីហ្នឹងនោះទេ។
ជាមួយអារម្មណ៍សប្បាយរីករាយ ស៊ីស៊ី បន្ថែមថា៖” ឥឡូវអត់មានអ្នកស្រឡាញ់ទេ អ៊ីចឹងហើយទើបខ្ញុំចង់បានប្ដី ព្រោះឥឡូវមានអារម្មណ៍ថាឯកោខ្លាំងណាស់បងអើយ ពេលយើងពិបាកចិត្តឬ មានរឿងអ្វីកើតឡើងអត់មានអ្នកនៅក្បែរជួយពិភាក្សាឬលើកទឹកចិត្តទេ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងជួបបុរសក្នុងក្ដីសុបិនខ្ញុំឆាប់ៗនេះទៅចុះ”។