ចង់ល្បីខ្លាំងពេក ស្រីស្អាត២រូប ហ៊ានប្រមាថ និងលេងសើចជាមួយរូបសំណាក់ព្រះបាទជ័យ​វរ្ម័នទី៧ មិនខ្លាចញញើតអីបន្តិច

352

ប្រជាពលរដ្ឋខ្មែរប្រាកដជាស្គាល់ច្បាស់ វីរៈបុរសដ៏អង់អាចក្លាហាន ដែលមានស្នាព្រះហស្ថ​ជាច្រើនចំពោះជាតិ។ ព្រះអង្គបានរំដោះប្រទេសកម្ពុជា​ឲ្យផុតពីការឈ្លានពានរបស់ពួកចាម​នៅឆ្នាំ១១៧៧។

ក្រៅពីនេះព្រះអង្គក៏ជាស្ថាបនិកដ៏អសា្ចរ្យមួយរូប ព្រះអង្គបានសាងសង់ប្រាសាទជាច្រើន ក្នុង​នោះ​​ព្រះអង្គបានកសាងផ្លូវគមនាគមន៍ កសាងមន្ទីរពេទ្យ សាលាសំណាក់ ពង្រីកចក្រភព​ខ្មែរ​ឲ្យទូលំទូលាយ ព្រះអង្គបានលើកស្ទួយអរ្យធម៍ខ្មែរឲ្យល្បីរន្ទឺនៅទ្វីបអាស៊ី កសាង ប្រាសាទ​បាយ័ន ប្រាសាទបន្ទាយឆ្មា ជាដើម​ដែលបានបន្សល់ទុកដល់ពេល​បច្ចុប្បន្ននេះ​ឲ្យកូនខ្មែរ​ជាច្រើន​បានដឹង បានឃើញអំពីស្នាព្រះហស្ថដ៏អសា្ចរ្យរបស់ព្រះអង្គ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ មាននារីវ័យក្មេងពីរររូប បានលេងសើចជាមួយរូបសំណាក់​របស់​ព្រះអង្គ ដែលបង្ហាញអំពីសកម្មភាព​និងពាក្យសម្តីប្រមាថមើលងាយយ៉ាងខ្លាំង​ដល់រូប​សំណាក់​​របស់ព្រះបាទជ័យវរ្ម័នទី៧ដែលជាក្សត្រដ៏អង់អាចក្លាហានរបស់កម្ពុជា ដែល​មហាជន​បានចាត់ទុកព្រះអង្គជា បិតាជាតិខ្មែរ ដោយក្នុងនោះសកម្មភាពរបស់នារី​ទាំងពីរ​រូបនេះ​បានប៉ះពាល់សតិអារម្មណ៍កូនខ្មែរជាច្រើន ។

ក្នុងនោះបើយោងតាមគណនីហ្វេសបុក Vang Rotha PL បានបង្ហោះវីឌីអូសកម្មភាព​របស់នារីពីរូបខាងលើ និងបានភ្ចាប់សារថា ព្រោះតែចង់បានLike និង comments ពួកគេ​ហ៊ានយករូបសំណាក់ព្រះបាទជ័យវរ្ម័នទ៧ មកលេងសើច តើ​បងប្អូនយល់យ៉ាង​ណាចំពោះ​ការលេង​សើចមួយនេះ?

ក្រោយឃើះបែបមានមហាជនជាច្រើនបានបញ្ចេញះអារម្មណ៍ខឹងសម្បាជាខ្លាំង អ្នក​ខ្លះ​ចូលទៅខមមិនថា មិញដល់ថ្នាក់នឹងអូនៗ សូម្បីរូបសំណាក់​របស់ព្រះអង្គក៏ហ៊ាន​យក​មកលេងសើចដែរ ហើយហ៊ានហៅព្រះអង្គបងពេញៗមាត់ទៀត សង្ឃឹមថា​ខាងក្រសួង​និងមានវិធានការឆាប់ៗចុះ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ