
អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុកប្រាកដជាបានដឹងហើយថាចាប់តំាងពី តារាចម្រៀង ឱក សុគន្ធកញ្ញា មានកូនប្រុសម្នាក់រួចមក គេតែងតែឃើញក្រុមគ្រួសាររបស់ អ្នកនាង មានភាពកក់ក្តៅ ស្និតស្នាល ផ្តល់នូវក្តីស្រឡាញ់ចំពោះគ្នាខ្លាំងណាស់មើលហើយពិតជារំភើបជំនួសតែម្ដង។
ជាក់ស្ដែងថ្មីៗនេះតារាចម្រៀង ដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី ព្រមទាំង ឆលី បាននាំគ្នាទៅដើរកម្សាន្តនៅ ខេត្តមណ្ទលគិរី ដែនដីឦសានកម្ពុជា មើលទៅទេសភាពទីនោះ ពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់ ឃើញហើយ ពិតជាមានអារម្មណ៍ ស្រស់ស្រាយ បាត់អស់នូវទុក្ខកង្វល់ រំសាយអារម្មណ៍។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅមុននេះបន្តិច នាថ្ងៃទីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អ៊ឹង សុខលី ដែលត្រូវជាស្វាមី ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងរថយន្តទំនើប Rolls-Royce ព្រមទំាងភ្ជាប់សារខ្លីប៉ុន្មានម៉ាត់ថា ៖ “បានបួនប៉ុស្តិ៍គេដែរ“។
ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ហើយក៏មានហ្វេនៗមួយចំនួនសួរថា“អីយ៉ាទើបទិញ Rolls Royce ទៀតបង ឡូយណាស់បង សុំសាកផងបង ”។
ភ្លាមៗនោះ លោកក៏បានឆ្លើយតបថា “សុំគេថតទេ ហាហា”។ ហើយអ្នកខ្លះក៏បានចូលទៅComment ប្រាប់ថា “បងទិញមួយដែរទៅ” មានម្នាក់ទៀតបន្ថែមថា “ទិញទៅសូមថតដែរបង៕
អត្ថបទ៖ សុភា ដានេត