
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថា យន្ដហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណបានបើកការវាយប្រហានៅ Quneitra Governorate ក្នុងតំបន់ Golan Heights របស់ស៊ីរីដោយបានសម្លាប់ជនស៊ីវិលម្នាក់នៅក្នុងប្រតិបត្តិការនេះ។
ការវាយប្រហារតាមអាកាសនេះបានបំផ្ទុះឡានមួយគ្រឿងប៉ើងនៅទិសខាងត្បូងនៃទីក្រុង ក្នុងភូមិ Hader និងបានសម្លាប់ម្ចាស់រថយន្តដែលមានឈ្មោះថា Imad Tawi។ រហូតមកដល់ពេលនេះមិនទាន់ដឹងច្បាស់ពីមូលហេតុ ហើយថាតើយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលធ្វើការវាយប្រហារជនស៊ីវិលស៊ីរីជាក់លាក់មួយនេះឬយ៉ាងណាទេ។




កងកម្លាំងការពារអ៊ីស្រាអែលក្រោយមកបានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែបានអះអាងថាមានទីតាំងគោលដៅរបស់ក្រុមអ៊ិស្លាមជីហាតនៅក្នុងប្រទេសស៊ីរី។កងទ័ពអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារ តាមអាកាស ជារឿយៗទៅលើទឹកដី ស៊ីរីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីជាការវាយប្រហារទាំងអស់ មិនត្រូវបាន យល់ព្រមជាផ្លូវការក៏ដោយ។
ទីក្រុង Tel Aviv បានអះអាងថាក្រុមគោលដៅជាអរិភាព ចំពោះអ៊ីស្រាអែលក្នុងអំឡុងពេលនៃការវាយឆ្មក់តាមអាកាសទាំងនេះ ជាពិសេសគឺផ្តោតទៅលើកងកម្លាំងអ៊ីរ៉ង់ដែលត្រូវបានគេចោទប្រកាន់ថាមានវត្តមាននៅក្នុងប្រទេសនេះ។
អ៊ីរ៉ង់បដិសេធការបញ្ជូនកងទ័ពណាមួយលើសពីទីប្រឹក្សាយោធាដែលបានជួយក្រុងដាម៉ាសប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្មដូចជាដាស។ ទាំងរដ្ឋាភិបាលស៊ីរីនិងអ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទាំងនេះ៕