អុញនោះ! រកឃើឃរោគសញ្ញាថ្មីទៀតហើយរបស់ កូវីដ១៩

557

ជាទូទៅនៅពេលនិយាយពីរោគសញ្ញារបស់វីរុសកូរ៉ូណាមនុស្សភាគច្រើនបានដឹង ថាវីរុសនេះ​វាយប្រហារលើប្រព័ន្ធផ្លូវដង្ហើមនាំឲ្យមានរោគសញ្ញា ដូចជាក្តៅខ្លួន (លើសពី៣៨អង្សា ) ក្អក(ស្ងួត) និងពិបាកដកដង្ហើមជាដើម ។

ក្នុងនោះតាមការសិក្សាមួយនៅប្រទេសចិន បង្ហាញថាអ្នកជំងឺ Covid-19 ក៏មានបញ្ហា​ប្រព័ន្ធរំ​លាយ​អាហារផងដែរ។ រាគ និងរោគសញ្ញាប្រព័ន្ឋរំលាយអាហារមួយចំនួនទៀត ដូចជា មិនឃ្លានអាហារ ក្អួត ឈឺក្នុងពោះជាដើម ត្រូវបានរៀបរាប់ និងត្អូញត្អែរ​ដោយអ្នកជំងឺរលាក​ដ្លូវដង្ហើមបង្កដោយ Covid-19 ។

បន្ថែមពីលើនេះរោគសញ្ញាថ្មីមួយទៀតត្រូវបានរកឃើញលើអ្នកជំងឺ Covid-19 នេះបើយោង​តាមការសិក្សាដោយប្រទេសមួយចំនួនដែលកំពុងត្រូវបានឆ្លងរីករាលដាលដោយ Covid-19 ។ តាមការសិក្សានេះបានបង្ហាញថា ការបាត់បង់ញ្ញាណដឹងក្លិន(មិនដឹងក្លិន) និងរសជាតិ​(មិនដឹងរសជាតិ) និងបញ្ហាពិបាករំលាយអាហារ ជារោគសញ្ញាថ្មីដែលកើតលើអ្នកជំងឺ Covid-19 នេះយោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យក្នុងប្រទេស កូរ៉េខាងត្បូង ប្រទេសចិន និង ប្រទេសអ៊ីតាលី។

ចំណែកក្នុងប្រទេសអាទ្បឺម៉ង់ក្រុមគ្រូពេទ្យបានរាយការណ៍ថា អ្នកជំងឺច្រើនជាងពីរនាក់ ក្នុង​ចំណោម​​អ្នកជំងឺ Covid-19 បីនាក់មានបញ្ហា បាត់បង់ឬថយចុះញ្ញាណដឹងក្លិន និងរសជាតិ ។ ខណៈពេលដែលក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍​ថាកន្លែងដែលមាន​ការឆ្លងរីករាល​ដាលខ្លាំងនៃ វីរុសCovid-19 មាន៣០%នៃអ្នកជំងឺមានបញ្ហារោគសញ្ញាថ្មីនេះ( បាត់បង់ឬថយចុះញ្ញាណដឹងក្លិន និងរសជាតិ) ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ

ប្រភព៖ប្រភព៖ www.usatoday.com