មួរម៉ៅក្ដៅចិត្តខ្លាំងពេកស្រីស្អាត អាជី ព្រលះបុរសម្នាក់យំសោកបោកខ្លួនថាមុខជាំដោយសារ​ប្រើផលិផល Ah Gi Leader

8989

កាល​ពី​ពេល​ថ្មីៗ​នេះ​បុរស​ម្នាក់​បាន​យំ​រៀបរាប់​​ទាំង​ទឹក​ភ្នែក​នៅ​ក្នុង​ Tiktok ថា​មុខ​​របស់​ខ្លួន​​​ខូច​ជាំ​​លើស​ដើម​​ដោយ​សារ​តែ​​ប្រើ​ផលិតផល​ Ah Gi Leader អស់​លុយ​ហើយ​ផលិផល​ប្រើ​គ្មាន​គុណ​ភាព​ទៀត។

ក្រោយ​ពី​ឃើញ​បុរស​ម្នាក់​​និយាយ​បង្ខូច​ផលិតផល​ខ្លួន​ថា​ប្រើ​ទៅ​ធ្វើ​ឲ្យ​មុខជាំ​លើស​ដើម​អត់​ទ្រាំ​មិន​បាន​ភ្លាម​នោះ​ស្រីស្អាត​ អាជី ក៏​បាន​​ឡាយ​វីដេអូ​ឆ្លើយ​តប​ថា៖”មុខ​ខូច​ជាំ​តាំង​ពី​មុន​ពេល​ប្រើ​ហើយ​មក​បង្ខូច​ ផលិតផល​ខ្ញុំ​ថា​​ធ្វើ​ឲ្យ​មុខ​ជាំ​និយាយ​ហ្នឹង​ចង់​បាន​ន័យ​ថាម៉េច។ ដល់​ពេល​កើត​រឿង​ហ្នឹង​ឡើង​ហើយ​ខ្ញុំ​ហៅ​គាត់​មក​ដោះ​ស្រាយ​នៅ​ភ្នំពេញ គាត់​ថា​អត់​មាន​លុយ​មក​ទេ ហើយ​ខ្ញុំ​ក៏​ចេញ​លុយ​ឲ្យ​គាត់​មក​តែគាត់​មិន​មក​ទៀត”។

ស្រី​ស្អាត​ អាជី បន្ថែមថា បុរស​ម្នាក់​ហ្នឹង​យក​លេស​គ្រប់​ពេល​តែម្ដង​ មិន​ព្រម​មក​ដោះ​ស្រាយ​រឿង​ហេតុ​ដែល​កើត​ឡើង​​ទេ​ប្រហែល​ជា​ គេ​​ចង់​ល្បី​​ជាមួយ​នឹងការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ផលិតផល​​ខ្លួន​​ហើយ​មើល​ទៅ​។ ឃើញ​ដូច្នេះ​ នាង ក៏​បាន​ប្រាប់​ទៅ​បុរស​​ខាង​លើ​ ថា​ប្រសិន​​បើ​មិន​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ទេ​​ខ្លួន​នឹង​ចាត់​វិធាន​ការ​ទៅតាម​ផ្លូវ​ច្បាប់។

ក្រោយ​ឃើញ​​ អាជី ត្រៀម​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​បុរស​ខាង​លើ​ក៏សុំ​សម្របសម្រួលគ្នា​ ដោយ​សុំ​ធ្វើ​វីដេអូ​សុំ​ទោស​ជាសាធារណៈ​ថា៖” តាម​ពិត​ទៅ​មុខ​ខ្ញុំ​វាខូច​ស្រាប់​ហើយ​ពីមុន មុខ​ខ្ញុំ​ខូច​​ដោយ​សារ​តែ​ខ្ញុំ​ប្រើ​ផលិតផល​ច្រើន​ពេក​​ជូន​កាល​១ខែ​ប្ដូរ​២ផលិតផល​អី​ក៏​មាន​ដែរ​។ ដូច្នេះ​មុខ​ខ្ញុំ​ខូច​មិន​ដោយ​សារ​តែប្រើ​ផលិតផល​​របស់ AH Gi Leader នោះ​ទេ​ហើយ​ខ្ញុំ​សុំ​សម្រួល​បញ្ចប់​ត្រឹម​នេះ។ ព្រោះ​ខាង​គាត់​ក៏​បាន​ឲ្យ​លុយ​មក​ខ្ញុំ​វិញដែរ”។

ការ​សុំ​ទោស​ពី​បុរស​ខាង​លើ​ស្រីស្អាត អាជី ក៏​ព្រម​លែងលែង​ទោស​ឲ្យ​ ប៉ុន្តែ​អ្វី​ដែល​នាង ហួស​ចិត្ត​នោះ​ ក្រោយ​សុំ​ទោស​រួច​ហើយ​បែរ​ជាមាន​ព័ត៌មាន​មួយ​ចំនួន​ចុះផ្សាយ​​​វាយ​ប្រហារ​មក​លើ​ផលិតផល​ខ្លួន​យ៉ាង​ចាស់​ដៃ ថា​ផលិតផល​មិន​ល្អ​ប្រើទៅ​ធ្វើ​ឲ្យ​មុខ​ខូច​ទៅវិញ។

ការ​វាយ​ប្រហារ​ខាង​លើ​​ធ្វើ​ឲ្យ​ អាជី អត់​ទ្រាំ​មិន​បាន​ក៏​បាន​ឆ្លើយ​តប​វិញ​ថា ផលិត​ផល​របស់​ខ្លួន​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល និង​ចុះ​បញ្ជីត្រឹម​ត្រូវ​​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាណិកជកម្ម​ថែម​ទៀត​ផង៕