អ្នកនាង ថេសា ប្រាប់ចំណុចពិសេស៥យ៉ាង​ដែលធ្វើឲ្យ WOMEA Cambodia ឈរជើងបានរឹង​​មាំល្អ មិនខ្វល់ពីផលិតផលថ្មីកំពុងលេចរូបរាងលើទីផ្សារអនឡាញ

6

ទោះបី​ជា​ផលិតផល​ថែរក្សាសម្រស់​នៅ​លើ​អន​ឡាញ​​ចេញ​មក​ថ្មី​ៗ​បន្ថែម​​ និង​កំពុង​តែ​រីកដុះដាល​ដូច​ផ្សិត​ក្ដី តែ​បើ​ក្រឡេក​មក​មើល​ផលិតផល​​របស់​អ្នកនាង​ ថេសា អគ្គនាយិកា​ក្រុម​ហ៊ុន WOMEA Cambodia វិញ​នៅ​តែ​ទទួល​បាន​ការគាំទ្រ​​ពី​សំណាក់​សុភាពបុរស​នារី​ទាំង​ឡាយ​ដដែល​ដោយ​ឈរ​ជើង​បាន​យ៉ាង​រឹងមាំ​ល្អ។

និយាយ​រៀបរាប់​ក្នុង​កម្មវិធី​សិក្ខាសិលា​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ អ្នកនាង ថេសា ដែល​មាន​ឈ្មោះ​ពិត​ហេង សុវណ្ណភក្តិណា បានឱ្យដឹងថា​ មូល​ហេតុ​ដែល​អាជីវកម្ម​គ្រឿង​សម្អាង​អន​ឡាញ​ WOMEA Cambodia ​ឈរជើង​បាន​យ៉ាង​រឹង​មាំ​ល្អ​​ដូច​សព្វ​ថ្ងៃ​​ដោយ​សារ​តែ​​មាន​ចំណុច​ពិសេស​ៗ​ជាច្រើន​ដូចជា៖

ទី១​ ស្រឡាញ់ និងជឿជាក់ជាមួយផលិតផល​របស់​យើង​៖ មាន​ន័យ​ថា ទោះបី​ជា​ផលិផល​ថ្មី​ចេញ​មក​ក៏​ដោយ​ក៏​យើង​មិន​ភ័យ​ព្រួយ​ព្រោះ​ ផលិតផល​យើង​មាន​ចំណុច​ពិសេស​ជាង​ផលិតផល​របស់​គេ។

ទី២ ត្រូវស្មោះត្រង់ជាមួយអតិថិជន៖ ការស្មោះត្រង់​ជាមួយ​អតិថិជន​គឺ​មាន​សារៈសំខាន់​ណាស់ កន្លង​មក​ខាង​ក្រុម​ហ៊ុន​យើង​គឺមាន​ភាព​ស្មោះត្រង់​ជាមួយ​ភ្ញៀវ​ណាស់ ឧទាហណ៍ ​ប្រសិន​បើ​ផលិផល​ណា​ប្រើទៅអត់​បាត់​អាចម៍រុយ១០០ភាគរយ​ យើង​ប្រាប់​ថា​បាត់​​មិនចង់​បាន​តែលុយ​ពី​អតិថិជន​​ហើយ​លក់កេរ្តិ៍ឈ្មោះ​ក្រុម​ហ៊ុន​នោះទេ។

ទី៣ ក្រុម​ហ៊ុន​ត្រូវ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អតិថិជន​៖ មាន​ន័យ​ថា​ក្រុម​ហ៊ុន​ត្រូវ​តែ​ស្រប​ច្បាប់​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ត្រឹម​ត្រូវ​ ពិសេស​ក្រសួង​សុខាភិបាល​ថា​ប្រើ​ទៅហើយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក។

ទី៤ ការច្នៃប្រឌិត​ផលិតផល​ឲ្យ​មាន​ភាព​ខុសប្លែក​ពីគេ​៖ មាន​ន័យ​ថា​ការវេចខ្ចប់​ត្រូវ​តែល្អ​ស្អាត​ ទាំងការឌីហ្សាញឡូហ្គូ និង​គុណ​ភាព​​ផលិតផល​​ដែល​អាច​ឆក​យក​បេះ​ដូង​អតិថិជន​បាន ហេតុ​ដូច្នេះ​ហើយ​ទើប​ផលិតផល​របស់​ WOMEA Cambodia មិន​ពិបាក​ធ្វើ​ទីផ្សារ​ព្រោះ​វាខុស​ប្លែក​ពីគេ​ដោយ​ផ្ដោត​លើ​គុណភាព​ផលិតផល​ជាចម្បង។

ទី៥ ត្រូវអភិវឌ្ឍន៍​ខ្លួន​ឯង​ជា​ប្រចាំ៖ មាន​ន័យ​ថា​ត្រូវ​ដើរ​ឲ្យ​ទាន់​ទីផ្សារ​ព្រោះ​សម័យ​នេះ​គឺ​ជា​សម័យ​ឌីជីថល ដូច្នេះ​យើង​ត្រូវ​ចំណេះចំនាញ​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អនឡាញ​។

​​អ្នកនាង ថេសា អគ្គនាយិកា​ក្រុម​ហ៊ុន​ WOMEA Cambodia បាន​បន្ថែម​ទៀតថា  មូល​ហេតុ​ដែល​​អ្នក​នាង ធ្វើ​សិក្ខា​សិលា​នេះ​ក្នុង​គោល​បំណង​ចូលរួមចំណែកលើកស្ទួយ​សេដ្ឋកិច្ច​ស្ត្រីកម្ពុជាឲ្យរីកចំរើន ។ ទស្សនវិស័យរបស់ខ្ញុំចង់ឃើញ ស្ត្រីគ្រប់រូបនៅកម្ពុជា ៖

– មានសម្រស់ស្រស់ស្អាតបែបធម្មជាតិ

– មានភាពរឹងមាំផ្លូវចិត្ត ផ្លូវកាយ និង អារម្មណ៍

– មានភាពរឹងមាំផ្នែកសេដ្ឋកិច្ចដោយខ្លួនឯង

– មានចំណេះដឹង និងចំណេះជំនាញលើទីផ្សារអនឡាញ

– មានទំនាក់ទំនងល្អជាមួយសង្គមខាងក្រៅ (មិនមែនជាកង្កែបនៅអណ្តូង)

– គេចផុតពីការមើលងាយពីអ្នកដទៃ

– ក្លាយជាមនុស្សស្រីម្នាក់ដែលមានតម្លៃហើយសង្គមទទួលស្គាល់ ៕