ម៉ែរួយ រំភើបហួសថ្លែង ក្រោយឃើញលោកជំទាវ ហ៊ុន ស៊ីណាត ទទួលបានគោរមងារថ្មីមួយ​ទៀត

744

កាល​ពី​ម្សិលមិញ​នេះ​ម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី​សម្តេច​ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ប្រោសព្រះរាជទាន​គោរមងារ​ដល់​លោក​ជំទាវ ហ៊ុន ស៊ីណាត ​ជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ មានងារជា «នាថធម្មិនីមហាឧ​បាសិកាពុទ្ធ​សាសនូបត្ថម្ភ » ។

ក្នុង​នោះ​ដែ​រ​​ ម៉ែរួយ អគ្គនាយិកា​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ល្បី​ឈ្មោះ​ Rouy Infinity Co.,ltd ដែល​បាន​បង្ហាញ​វត្តមាន​ចូល​​រួម​​ពិធី​ខាង​លើ​ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ហួស​ថ្លែង​​ដោយ​ ម៉ែរួយ ភ្ជាប់​សារ​ជាមួយ​រូប​ថត​ច្រើន​សន្លឹក​ថា៖” ថ្ងៃ​ជា​វេលា​ល្អ​របស់​អ្នក​ម៉ែ កូន​សូម​អបអរ​សាទរ​លោក ជំទាវម៉ែ ហ៊ុន ស៊ីណាត ដែល​​ទទួល​បាន​ងារជាមហាឧបាសិកាដ៏ខ្ពង់ខ្ពស់ កូនសប្បាយរីករាយណាស់ កូនស្រលាញ់នឹងគោរព អ្នកម្តាយពេញបេះដូង”។

នាឱកាស​ដ៏​មហាថ្លៃថ្លា​នេះ​នាងខ្ញុំ សូម​គោរពជូនពរ​អ្នក​ម្ដាយ​ជំទាវ​នាថធម្មិនីមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភ ហ៊ុន ស៊ីណាត សូមទទួលបាន​នូវពុទ្ធពរទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមគុណព្រះរតនៈត្រ័យបី​បាច់ថែរក្សា​អ្នកម្ដាយ​​ជំទាវមហាឧបាសិកា ឲ្យ​ទទួលបានជោគជ័យគ្រប់ប្រការដើម្បីជាម្លប់ដល់កូនចៅទាំងអស់ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៌ជាតិ សាសនា ព្រះមហាក្សត្រ ឲ្យ​បានជានិច្ចនិរន្តតរៀងទៅ ៕