
ក្រោយលែងលះគ្នាជាមួយស្វាមីរួចមកគេសង្កេតឃើញថាតារាសម្តែងអ្នកនាង ឆ័យ លី ដាឡែន មានដើមទ្រូងទ្រលក់ទ្រលន់ធំខុសពីពេលមុន មើលទៅស្អាតទាក់ទាញគួរឲ្យក្នាញខ្លាំងណាស់មានបុរសមិនតិចនាក់នោះទេដែលលួចលេបទឹកមាត់នោះ។
ដោយឡែកថ្មីៗនេះអ្នកនាង ឆៃលី ដាឡែន បានង្ហាញខ្លួនថតរឿងកំប្លែងខ្លីមួយ តែអ្វីដែលភ្ញាក់ផ្អើលនោះ រូបរាងរបស់នាងហាក់មានការប្រែប្រួលជាខ្លាំងស្ទើរតែមិនគួរឲ្យជឿ គឺឡើងគីឡូជើងធំៗជាងមុន ចំណែកដើមទ្រូងកាន់តែធំថែមទៀត។
អ្នកគាំទ្រជាច្រើនបើកភ្នែកធំៗ បន្ទាប់ពីឃើញរូបរាងអ្នកនាង ឆ័យលី ដាឡែន មានការប្រែប្រួល១៨០ដឺក្រេ ដោយឡើងគីឡូខ្លាំងក៍លាន់មាត់ថាបងឡែន ឥលូវមិចក៏ធាត់ម្ល៉េះ រីឯមតិមួយចំនួនទៀតក៏លើកឡើងថាម៉ាប់មែនតែម៉ាប់ឃ្យូត ព្រោះដើមទ្រូងស្អាតណាស់។
តែទោះបីជាយ៉ាងណា ឆ័យលី ដាឡែន នៅតែទទួលបានការស្រលាញ់ និងគាំទ្រពីពុកម៉ែបងប្អូនគ្មានធ្លាក់ប្រជាប្រិយភាពឡើយ ពីព្រោះនាងជាតារាស្រីម្នាក់ពោរពេញដោយទេពកោសល្យ៕