សូដា នីតា ដាក់ចំៗទៅអ្នករិះគន់លើ ទេព បូព្រឹក្ស រឿងទិញឡាន Rolls Royce ថាជាឡានមួយទឹក​និងបង់រំលោះ

95

តារាសម្តែង សូដានីតា បានដាក់ចំៗទៅកាន់អ្នករិះគន់លើកញ្ញា ទេព បូព្រឹក្ស រឿងទិញឡាន​Rolls Royce មួយ​ទឹក​ និង​បង់​រំលោះ​។ ចំពោះ​រថយន្ត​ Rolls Royce ដែល​​ព្រះ​តេជ្ជគុណ​ ជី ដេវីដ ទិញជាការដូរជូន​គូស្នេហ៍​កាល​ពី​មិន​ទាន់​បួស​នោះ​បានបង្កជាភ្ញាក់ផ្អើលជាខ្លាំង ដោយ​ពួក​គេ​មិន​នឹក​ស្មាន​​ថា​ ព្រះតេជ្ជគុណ មានសម្ថភាពហ៊ានទិញឡានទំនើបបែបនេះសោះ។

ប៉ុន្តែរឿងនេះក៏ត្រូវបានមហាជនមួយចំនួន រិះគន់ដែរ​ដោយ​អ្នកខ្លះថា ជាឡានមួយទឹក ឫ អ្នកខ្លះទៀតថាជាឡានទិញបង់រំលោះ។ ជាមួយគ្នាននេះដែរ កញ្ញា ទេព បូប្រឹក ក៏បានបង្ហាញពិតមួយថា ហើយកាលរឿងឡាននឹងចប់ ? ហើយមិចបានជេរខ្ញុំគ្រាន់​តែខ្ញុំ​ទិញឡាន ហេតុអ្វីច្រណែន ហេតុអីពួកអ្នកធ្វើបាបខ្ញុំ ។

ក្រោយឃើញមិត្តសិល្បៈជួបរឿងបែបនេះ តារាសម្តែង សូ ដានីតា បានចេញមុខការពារ កញ្ញា ទេព បូព្រឹក និងបានដាក់ចំៗទៅអ្នករិះគន់ថា កុំខ្វល់អូន អ្នកណាគិតអីគិតទៅ ជាលុយរបស់​យើង ទោះជាឡានបង់ដាច់ រឺ ខ្ចីធនាគារក៏ដោយ យើងអ្នកបង់ ហើយទោះ​ជាយើងខ្ចីលុយ​ធនាគារ​មែន បើសិនជាយើងគ្មានលទ្ធភាពសងគេជាប្រចាំខែ ក៏គេមិនអោយខ្ចីដែរ។

មនុស្សអើយមនុស្ស ពេលគេក្រមើលងាយគេ ពេលឃើញគេមានដើរទន្ត្រាន​គេ ក្តៅក្រហាយគេ គួរសរសើរពួកគាត់ទៅ ពួកគាត់ក្មេងៗទេ តែគេមានលុយ មានទល្ធភាព មានឡាន​មានផ្ទះ មានស្នេហា&ការងារ គេដ៏រ៉ឹងម៉ាំ ឈប់បានឈប់ទៅ មនុស្សអើយ គួរទុកពេលធ្វើការរកស៊ីខ្លួនឯងអោយបានមានដូចគេទៅ ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ