
អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនប្រាកដជាបានដឹងហើយថាតារាសម្តែងលោក ថម មី ដែលបានសាងគ្រួសារជាមួយតារាចម្រៀងអ្នកនាង សួស វីហ្សា យ៉ាងមានក្តីសុខហើយនាពេលបច្ចុប្បន្ននេះ អ្នកនាងផ្ទាល់កំពុងតែពរពោះកូនស្រី ម្នាក់នៅក្នុងផ្ទៃដែលនិងជិតគ្រប់ខែហើយ។
អ្វីដែលកាន់តែចម្លែកទៅវិញនោះដែលធ្វេីអោយមហាជនមានកាភ្ញាក់ផ្អើលនោះស្រាប់តែមានដើមពោតមួយដើមបានដុះចេញជាសក់ក្រងតែម្ដងហើយនៅក្នុងវីដេអូរបស់លោក ថមមី បាននិយាយរៀបរាប់ឲ្យដឹងថា” គ្រាប់ពោតដែលដុះចេញមកមានសក់ក្រងនេះ គឺជាគ្រាប់ពោតដែលលោកពូ អ្នកនាង សួស វីហ្សា បានយកមកដាំស្រាប់តែមួយសប្តាហ៍នេះ ក៏បានដុះចេញសក់ក្រងមកបែបនេះតែម្តង”។
លោក ថម មី ដំបូងក៏គាត់មិនជឿដែរទើបគាត់ដាច់ចិត្តជិះរថយន្តទៅមើលដោយផ្ទាល់ ។ ពេលទៅដល់ក៏បានឃើញ ហើយក៏បានប្រាប់ពីដំណើររឿងថា គ្រាប់ពូជមួយគ្រាន់ដែលពូគាត់យកមកដាំនេះ គឺជាគ្រាប់ពូជពោត ដែលយកនៅក្នុងថ្ងៃមង្គលការរបស់លោក ហើយជាគ្រាប់ពោតក្រុងពាលី ហើយសន្លឹកដែលដុះចេញមក មានចំនួន៩សន្លឹក។
លោកបន្ថែម ទៀតថា បើមិនជឿកុំប្រមាថ វត្ថុសាកស័ក្តិនៅប្រទេសខ្មែគឺមានច្រើនណាស់ ហើយនេះគឺជារឿងមួយដែលលោកបានឃើញ និងជឿផ្ទាល់តែម្តង។ ឃើញដូច្នេះលោក មានតែសូមបួងសួងឲ្យក្រុមគ្រួសារនិងកូនប្រពន្ធរបស់លោក សុខសប្បាយ”។
ហេតុការណ៍ពោតដុះចេញមកមានសក់ក្រង និងកន្ទុយ៩សន្លឹកនេះដែរកើតឡើងនៅភូមិ បន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕
អត្ថបទ៖ សុភា ដានេត