ឡូយកប់ MV ថ្មី សុំមួយពេលមក ពិតជាឡូយ ជិះសុទ្ធតែឡានស្ព័រ

176

ពិតជាឡូយណាស់MV ថ្មីរបស់តារាចម្រៀងលោក ខេម និង កញ្ញា តន់ ចាន់សីម៉ា ក្នុង​បទ​ “សុំមួយពេលមក” ជិះសុទ្ធតែឡានស្ព័រ មើល​ទៅ​ពិត​ឡូយឆាយ​ហាយ​សូរ​ខ្លាំងណាស់។

បទចម្រៀង​ “សុំមួយពេលមក” ខេម និង តន់ ចាន់សីម៉ា បកស្រាយ​រួម​គ្នា​នេះ​ដែរ​​និពន្ធទំនុក​ច្រៀង​ដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេង ដោយ Tempo Tris ដោយទទួល​បាន​ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗ តាមបណ្តាញសង្គម។

បើយោងតាមគណនីហ្វេសប៊ុក Galaxy Navatra បានបង្ហោះសារថា ” សុំគេញុំា​បាយតែសុំឲ្យគេចាក់សោចូលក្នុងផ្ទះ ចម្លែកៗខ្លាំងម្លេះពូខេម ហាងមាន​ច្រើន​ណាស់​ម៉េចមិនទៅហូបបាយ មកចង់ហូបអីនៅផ្ទះតន់ ចន្ទសម៉ា? មនុស្សនេះខិលពេកហើយ”។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលទៅខមមិនថា ពិតជាឡូយ​ប្លែកខ្លាំងណាស់ ពិសេសទេសភាពស្អាត ឡានទំនើប​ណាស់មើលទៅ​ពិតជា​ហាយសូរខ្លាំងណាស់៕

អត្ថបទ៖ ឈន់ ស៊ាងហៃ