
តាមទាន់ទើបដឹងថា អ្នកសិល្បៈ៣រូបនេះ មានសមត្ថភាពជះលុយទិញរថយន្តទំនើប ម៉ាក Rolls Royce ជិះឡើងផ្អើលអស់ដល់មហាជន។
ជាទូទៅអ្នកសិល្បៈតែងតែមានការអភិវឌ្ឍខ្លួន ការតុបតែងខ្លួនលូយឆាយស៊ីវីល័យ ដើម្បីដើរឲ្យទាន់សុំសម័យកាល ជាពិសេសអ្នកសិល្បៈទូទៅតែងតែបង្អួតឡានទំនើបៗ ម៉ាកល្បីៗ តែអ្នកសិល្បៈ៣ដួងនេះមានសមត្ថភាពខ្លាំង រហូតមានលុយទិញរថយន្តទំនើបម៉ាក Rolls Royc ជិះឡើងឡូយហាយសូរខ្លាំងណាស់។
១. អតីតពិធីការិនីលោកជទាវ ស្រីតូច ចំណាន ដែលជាភរិយាលោកឧកញ៉ា គិត ម៉េង នោះបានជិះរថយន្ដ Rolls-Royce។ ប៉ុន្ដែពេលខ្លះលោកជំទាវ ប្រើប្រាស់រថយន្ដជាច្រើនគ្រឿងទៀតឆ្លាស់គ្នា ដូចជា Lexus LX570 , BMW និង Mercedes ជាដើម។
២. លោកជំទាវ លី យ៉ាណា ភរិយាលោកឧកញ៉ាហុង ពីវ ក៏ជិះរថយន្ដម៉ាក Rolls-Royce ដែរ ប៉ុន្តែលោក ជំទាវ មានរថយន្ដទំនើបជាច្រើនគ្រឿងទៀត។លោកជំទាវ លី យ៉ាណា គឺជាអតីតម្ចាស់ជ័យលាភីលេខ២ ក្នុងកម្មវិធី “Super Model” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ កាលពីឆ្នាំ២០១១។
៣. ទេព បូព្រឹក្ស អតីតតារាចម្រៀងរស្មីស្ទឹងសង្កែ, TV Production និងហង្សមាស រូបនេះ បានយំខ្សឹបខ្សួលអួលដើមក នៅពេលដែលប្រុសស្នេហ៍ ងួន ចាន់ដេវីតបានហុចកូនសោររថយន្ដទំនើប Rolls-Royce Ghost ដែលមានតម្លៃប្រមាណ៣១៥,០០០ដុល្លារ ក្នុងថ្ងៃខួបចំណងស្នេហ៍៤ឆ្នាំ កាលពីពេលថ្មីៗនេះ។
អត្ថបទ៖ ឈន់ ស៊ាងហៃ