
ក្រៅពីផ្ដល់ចំណេះដឹងដល់ពុកម៉ែបងប្អូនចំពោះវិធីសាស្រ្ដការពារកុំឲ្យកើតមុន និងការញិចមុនធ្វើឲ្យប៉ះពាល់អ្វីខ្លះរួចមកវេជ្ជបណ្ឌិតវ័យក្មេង អ៊ិត ម៉ូលិកា ដែលគ្រប់គ្នាស្គាល់ថាជា CEO វ័យក្មេងរបស់ផលិតផលថែរក្សាសម្រស់ Dr.K (ដុកទ័រ) នោះបានជួយឲ្យសុភាពនារីជាច្រើនរូបសម្រេចក្ដីបំណងផងដែរ។
បើតាមនារីម្នាក់ឈ្មោះ ខុន សុធាវី បានឲ្យដឹងថា ក្រោយពីប្រើប្រាស់ម្សៅលាយឡេលាយអស់រយៈពេលជាច្រើនឆ្នាំមកនេះបានធ្វើឲ្យផ្ទៃមុខរបស់នាង ឡើងមុនឯស្បែកមុខឡើងស្ដើងមានសសៃក្រហមកាន់តែច្រើនឡើងមើលទៅគួរឲ្យខ្លាចខ្លាំងណាស់។ ក្រៅពីឡើងមុនលើមុខ និងចេញសរសៃក្រហមហើយនោះមុខនាង រមាសចាប់ផ្ដើមកន្ទួលប្រើផលិតផលអ្វីក៏លេងត្រូវ រហូតធ្វើឲ្យនាង ដេកពិបាកចិត្តមិនហ៊ានចេញទៅចូលរួមកម្មវិធីតូចធំអស់រយៈពេលជាច្រើនខែ។
តែក្រោយបើកហ្វេសប៊ុកមើលការ Live ផ្សព្វផ្សាយរបស់ផលិតផលថែរក្សាសម្រស់ដែលគ្មានសាធាតុកាត់របស់ ដុកទ័រខេរួចមកធ្វើឲ្យនាង ចាប់អារម្មណ៍តែមិនទាន់សម្រេចចិត្តមករកសេវាកម្មថែរក្សាសម្ផស្សរបស់ ដុកទ័រខេភ្លាមៗនោះទេ ព្រោះខ្លាចខកបំណងដូចពេលមុនទៀត។
បន្ទាប់ពីដេកគិតអស់រយៈជាច្រើនថ្ងៃរួចមក នៅថ្ងៃមួយកំពុងតែគេងៗស្រាប់តែ ខុន សុធាវី បានឃើញកញ្ញា អ៊ិត ម៉ូលិកា ផ្ដល់ចំណេះដឹងដល់ពុកម៉ែបងប្អូនចំពោះវិធីសាស្រ្ដការពារកុំឲ្យកើតមុន និងផលប៉ះពាល់ចំពោះការប្រើប្រាស់ម្សៅលាយឡេលាយ ត្រូវនឹងចំណុចដែលខ្លួនធ្លាប់ជួបប្រទះពីមុនមកផងនោះ ពេលហ្នឹងនាង ក៏សម្រេចទៅជួបវេជ្ជបណ្ឌិតវ័យក្មេង អ៊ិត ម៉ូលិកា ដោយគ្មានរារែកចិត្តអ្វីឡើយ។
នៅទីបំផុតមុខរបស់នាង ក៏វិលមកសភាពស្អាតដូចដូចក្រោមការមើលថែព្យាបាលយ៉ាងយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិត អ៊ិត ម៉ូលិកា ផ្ទាល់តែម្ដងជាមួយការប្រើប្រាស់ផលិតផលដែលគ្មានសាធាតុកាត់។