ទីបំផុត ដេវីដ សម្រេចសាងផ្នួសចោល ទេព បូព្រឹក្ស ក្រោយជួបរឿងស្មុគស្មាញច្រើនពេកមួយ​រយៈនេះ

127

នៅ​ទី​បំផុត​តារាចម្រៀង​រ៉េប​ល្បី​ឈ្មោះ​លោក​ ងួន ចាន់ដេវីដ បាន​សម្រេច​ចិត្ត​សាង​ផ្នួស​ចោល​ ទេព បូព្រឹក្ស ដែល​ជា​សង្សារ​បណ្ដូល​ចិត្ត​ហើយ ក្រោយ​ជួប​រឿង​រ៉ាវ​​ស្មុគស្មា​ច្រើន​ពេក​មួយ​រយៈនេះ។

បើ​តាម​ប្រភព​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ងួន ចាន់ដេវីដ សម្រេច​ចិត្ត​បួស​ក្រោយ​ទិញ​រថយន្ត​ Rolls Royce ជាកាដូ​ជូន​ ទេព បូព្រឹក្ស នោះ​ទី១​គឺ​លោក ចង់​បួស​សងគុណ​លោក​ឪពុក​អ្នកម្ដាយ ទី២ បួស​បណ្ដេញ​ចេញ​រឿង​រ៉ាវ​អាក្រក់ៗ​ជៀសចេញ​ឲ្យ​ឆ្ងាយ និង​ទី៣ ដើម្បី​បំពេញ​បំណង​ខ្លួន​​ដែល​ស្រឡាញ់​ព្រះពុទ្ធសាសនា។

ចំពោះ​ការ​សម្រេចចិត្ត​សាង​ផ្នួស​របស់​លោក ងួន ចាន់ដេវីដ បាន​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង និងក្រៅសិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​ពួក​គេ​មិន​នឹក​ស្មាន​ថា តារារ៉េប​រូប​នេះ​​​លះ​​ភាព​សប្បាយ​រីកាយ​ សុខ​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​​គូស្នេហ៍ មក​ដាក់​ចិត្ត​កាយ​សាងកុសល​ជាមួយ​ព្រះពុទ្ធសាសនា។

ជុំវិញ​ការ​បួស​នេះ​​ដែរ​មិន​ដឹង​ថា ងួន ចាន់ដេវីដ បួស​ប៉ុន្មាន​ថៃ ប៉ុន្មាន​ខែ​នោះ​ទេ​ ព្រោះ​សាមី​ខ្លួន​មិន​ទាក់​ទង​​សុំ​ការ​បកស្រាយ​បាន​ទេ៕