កក្រើកព្រំដែនកម្ពុជាវៀតណាម ថ្ងៃចេញខែកូនស្រីតារាសម្ដែង ណាត់ បូរី កាលពីពេលថ្មីៗ​នេះ

295

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​តារាសម្ដែង​លោក ណាត់ បូរី ព្រម​ទាំង​ភរិយា​ជាទី​ស្រឡាញ់​បាន​រៀបចំ​ពិធី​ចេញ​ខែកូន​ស្រី​​មាន​ឈ្មោះ​ ណាត់ វណ្ណៈមុន្នីនា គម្រប់​​អាយុ​១ខែ យ៉ាង​ធំដុំ​ធ្វើ​ឲ្យ​ផ្អើល​ព្រំដែន​កម្ពុជា​វៀតណាម​តែម្ដង។

ក្នុង​ពិធី​ចេញ​ខែ​កូន​ស្រី​នេះ​ដែរ​គេសង្កេត​ឃើញ​ថា​មាន​ការ​ចូល​រួម​ពី​ភ្ញៀវកិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​យ៉ាង​ច្រើន​កុះករ​ជាមួយ​ការ​តុបតែង​ខ្លូន​តាម​បែប​សុភាព​បុរស​សុភាពនារី​សម័យ​ថ្មី​ មើល​ទៅ​ស្រស់​ស្អាត​ និង​លេចធ្លោ​ខ្លាំង​ណាស់​។

ក្នុង​ពិធី​ចេញ​ខែ​ចំណង​ដៃ​កូន​ស្រី​ទី១​នេះដែរ​តារាសម្ដែងលោក ណាត់ បូរី អញ្ជើញ​អ្នក​សិល្បៈ​ឲ្យ​ចូល​រួម​តិច​តួច​ប៉ុណ្ណោះ​ ដោយ​សារ​តែ​យល់ឃើញ​ថា​ធ្វើ​នៅ​ខេត្ត​ឆ្ងាយ​​​ទើប​អញ្ចើញ​មិត្តភ័ក្ដិ​នៅ​ក្នុង​សិល្បៈ​ចូល​រួម​តិច​តួច​ចូល​រួម​មិន​ចង់​រំខាន​ដល់​ពួក​គាត់​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ណា​មួយ​ឥឡូវ​កូវីដ១៩ កំពុង​វាយ​លុក​កម្ពុជា​ផង​។