
ត្បិតឆ្នាំនេះខួបកំណើតកូនស្រីភ្លោះលោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាសិប្បកម្មរ៉ារី មិនបានរៀបចំធំដុំមែនពិតតែមើលទៅសប្បាយរីករាយខ្លាំងណាស់ ព្រោះបានផ្លុំទៀនជួបជុំគ្រួសារ និងក្រុមការងារ KCR ចែករំលែកមនុស្សធម៌។
លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ បានសរសេររៀបរាប់ដោយភ្ជាប់ជាមួយរូបថតច្រើនសន្លឹកក្នុងថ្ងៃខួបកំណើតកូនស្រីភ្លោះជាទីស្រឡាញ់ថា៖”ថ្ងៃខួបកំណើតកូនភ្លោះរបស់ខ្ញុំបានកន្លងហួសទៅ ២-៣ ថ្ងៃហើយ… ខ្ញុំមិនបានធ្វើអ្វីជូនគាត់ច្រើនទេ បានត្រឹមផ្លុំទៀនជូនគាត់ជួបជុំគ្រួសារ និងក្រុមការងារKCR ហើយក្នុងថ្ងៃខួបកូនភ្លោះរបស់ខ្ញុំនេះ ក្នុងនាមខ្ញុំជាម្តាយ ម៉ាក់សូមជូនពរកូនៗ មានសុខភាពល្អ បញ្ញាឈ្លាសវៃ មានអនាគតថ្កុំថ្កើន ស្រស់ស្អាត ជាក្មេងដែលមានចិត្តមេត្តាករុណាចំពោះមនុស្សជុំវិញខ្លួន និងជាពិសេសសូមឲ្យកូនៗរឹងមាំខ្លាំងជាងម៉ាក់ទៅទៀតហើយម៉ាក់ បន់ស្រន់សូមឲ្យកូនកុំឆ្លងកាត់ជីវិតដូចម៉ាក់ឡើយHappy Birthday កូនមាសម្តាយអំពើល្អមិនសាបសូន្យ”។
បន្ទាប់ពីបានឃើញពាក្យពេចន៍រៀបរាប់របស់លោកស្រីអគ្គនាយិកា កូវ ច័ន្ទសុវណ្ណារិទ្ធ រួចមកបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើននាក់ ចូលLike Comment និងចែករំលែកតៗគ្នាជាមួយពាក្យសរសើរមិនដាច់ពីមាត់ថា៖”បងស្រីជាម្ដាយដ៏រឹងមាំម្នាក់ដែលនារីគ្រប់រូបគួរយកគំរូតាម បងស្រីជាចៅស្រីល្អដែលចៅគ្រប់រូបគួរយកគំរូតាម ព្រោះបងបានកោសក់កាន់ទុក្ខលោកយាយរយៈថ្ងៃ តើចៅស្រីឯណាដែលហ៊ានលះបង់ដូចបង នៅពេលសក់ដុះកោចេញវិញរហូតដល់១០០ថ្ងៃ សុំសរសើរបង”៕