តាមពិត Lamborghini តម្លៃកន្លះលានដុល្លារលោកស្រី ទ្រី ដាណា ទិញថ្ងៃមុនជាកាដូឲ្យកូន​ស្រីក្រមុំសោះ

2188

កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅផុតទៅ ថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ថៅកែហាងពេជ្រ គឺលោក ទ្រី ដាណា ទើបទិញ រថយន្ត Rolls-Royce Cullinan 2020 ស៊េរី​ទំនើប​បំផុត​ ហើយប្រភពខ្លះ បានបញ្ជាក់ថា រថយន្តនេះ មានតម្លៃ​ប្រហែល​ជាង ៩០ម៉ឺន​ដុល្លារ ​អាមេរិក ​ឯណោះ។

ក្រោយមក នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ ស្រាប់តែឃើញ ថៅកែហាងពេជ្រ រូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីឡានទំនើប Lamborghini Urus ចំនួន2គ្រឿង ពណ៌លឿង និងពណ៌ក្រហម ដែលដាក់តាំងបង្ហាញនៅមុខហាងពេជ្រ របស់លោកស្រី តែម្តង។

នៅទីបំផុត នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ លោកស្រី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងចំណោមរថយន្តទាំងពីរនេះ លោកស្រី ទិញតែមួយ ពណ៌លឿង ទេ ដោយមួយគ្រឿងនេះគឺសម្រាប់កូនស្រី របស់លោកស្រីតែម្តង ហើយ Lamborghini Urus មួយគ្រឿងនេះមានតម្លៃ ៥០ម៉ឺន​ដុល្លារ ឯណោះ ។

បើ​តាម​លោក​ស្រី ទ្រី ដាណា សរសេរ​រៀបរាប់​នៅ​​លើ​ហ្វេសប៊ុក​ ឲ្យ​ដឹង​ថា៖”​ថាមិនដែលចេះ​ទារអីទេ ខ្ញុំប្រាប់​គាត់ចង់ទិញឡានមួយឱ្យជិះ គាត់ថាមិនបាច់ក៏បាន ដល់សួរពេក ថាចឹង​សុំអា​ព្រូស​មួយ ដឹកប្អូនទៅរៀនក៏បាន បងប្អូន នេះហើយ កូនស្រីខ្ញុំ មិនដែលចេះដើរ​លេងទេ ទំនេរមើយូធូប ចូលចិត្តបច្ចេកវិទ្យាណាស់ ចឹងទិញអានេះ វាត្រូវគាត់ម៉ាច់”។

លោក​ស្រី​បន្ថែម​ថា៖” អាណិតគាត់ ចេះគោរព ចេះដឹង មិនចេះឬកទេ រៀនដឹងរៀន មកផ្ទះ​ជួយលក់ទៀត។ ប្រាប់គាត់ហើយ ថាកាលមុន ខ្ញុំលំបាកយ៉ាងណា គាត់ក៏ដឹងដែរ ឥឡូវ​បានស្រួលបន្តិច ក៏មិនត្រូវភ្លេចកំណើត ចេះជួយគេ ស្រលាញ់មនុស្សជុំវិញខ្លួន ត្រូវចេះគោរព ស្មោះត្រង់ មិនបំពាន មិនច្រណែន មិនឈ្នានីសអ្នកដទៃ នោះហើយជាក្ដីសុខពិតៗ”៕