ពិធីករល្បីឈ្មោះ សុខ រ៉ាស៊ី បើកឡានធ្លាក់ស្រែទាំងយប់ ព្រោះចាញ់បោក Google Maps

931

លោក សុខ ​រ៉ាស៊ី ដែលគេស្គាល់ថាជាពិធីករល្បីឈ្មោះមួយរូប​ប្រចាំស្ថានីយទូរទស្សន៍​ហង្សមាសនោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើក​រថយន្ត​ធ្លាក់​ផ្លូវ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក សុខ  រ៉ាស៊ី បាន​ឲ្យ​ដឹង​ថា​បទពិសោធន៍ថ្មីមួយរបស់លោក​ក្រោយពេល​ធ្វើដំណើរ​ទៅ​បំពេញការងារ​ទាំង​យប់​នៅតាមខេត្តស្រាប់តែបើកឡានធ្លាក់ស្រែ ព្រោះតែចាញ់បោក Google Maps។

ពិធីករល្បីឈ្មោះរូបនេះមិនបានបញ្ជាក់ពីទីតាំងដែលលោកជួបហេតុការណ៍ហួសចិត្តមួយ​នេះ​ទេ ដោយលោកគ្រាន់តែបង្ហោះនៅលើ Facebook ថា៖ “ជាប់ផុងឡាន កណ្តាលយប់ រុញមិនរួច! ចាញ់បោក ផែនទី Google ធ្លាក់ស្រែ! វិធីដោះស្រាយ៖ ១. រកគោយន្ត មកទាញ ២. កាយដី រឺយកក្តារ មកទប់កង់ ជាមួយដូយ ៣. យក កៅឡាក់ មកទាក់ នឹងដើមឈើ រឺកប់ដីទទឹង ទាញឡាន ៤. ឡានស្ទូច”។

ដូច្នេះ​ជា​ចុង​ក្រោយ​លោក សុខ រ៉ាស៊ី សូម​ផ្ដាំ​ផ្ញើរ​ទៅ​ពុកម៉ែ​បងប្អូន​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​ទៅបំពេញ​ការងារ​នៅ​តាម​ខេត្ត​ពេល​យប់​កុំ​សូវ​ជឿជាក់​លើ​ ផែនទី Google ពេក​ប្រយ័ត្ន​​ជួប​ហេតុ​ការ​ដូច​លោក បើ​ពេល​ថ្ងៃ​មិន​សូវ​អីទេ​ព្រោះ​មើល​ឃើញ​ផ្លូវ​ច្បាស់​តែនេះ​ពេល​យប់ មើលតែតាម​ Google Map បង្ហាញ៕

 

អត្ថបទ ឈន់ ស៊ាងហៃ