បង្ហាញមុខជនទី៣ កំពុងជ្រៀតជ្រែកស្នេហា ឱក សុគន្ធកញ្ញា និងស្វាមី រកផ្អែមល្ហែមជាមួយ​គ្នាបន្ដិចមិនបាន

976

គួរ​រម្លឹក​ថា កំពូលតារាចម្រៀង ឱក​ សុគន្ធកញ្ញា បានចូលរោងការជាមួយលោក អ៊ឹង សុខលី កាលពី ថ្ងែទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ បើ​គិត​មក​ដល់​ពេល​នេះ​បាន​ជាង​១​ឆ្នាំ​ហើយ​​ដោយ​អ្នក​ទាំង​​ពីរ​​ទទួល​បាន​កូនប្រុសម្នាក់ជាទី​ស្រឡាញ់​ម្នាក់។

​បើយើងក្រឡេក​មកមើលប្រជាប្រិយភាពរបស់ ឱក​ សុគន្ធកញ្ញា វិញ​នោះ​ នាង​នៅតែរក្សា​កេរ្តិ៍ឈ្មោះ​របស់ខ្លួនឲ្យឈរលើលំដាប់A ដដែល។ ចំណែក​ឯ​រូប​ចម្រស់​ទៀត​សោត​នាង នៅ​តែ​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​ដដែល​ជាមួយ​ការតុបតែងខ្លួនប្លែកៗ ស៊ីវីល័យ​តាម​បែប​អ្នកម្តាយហាយសូ​រសម័យ​ថ្មី​ដែល​មាន​កូន​១។

លើសពីនេះទៅទៀត ​ក្រោយ​រៀបការ​ហើយ​អ្នកនាង ឱក សុគន្ធកញ្ញា ទទួល​បាន​ការ​ស្រឡាញ់​ថ្នាក់ថ្នម​និង​មើល​ថែ​ពី​ស្វាមី​យ៉ាង​ខ្លាំង ដោយ​អ្នកទាំង​ពីរ​តែង​តែ​បង្ហាញ​​ភាពផ្អែម​ល្អែមយ៉ាងស្អិត​​ល្មួត​ជាមួយស្វាមីឃើញហើយមិនច្រណែនមិនបានទេ ជាពិសេស​អ្នកអត់គូ​តែម្ដង។

ប៉ុន្តែ​ថ្មីៗនេះ ឱក សុគន្ធកញ្ញា   បានបង្ហាញរូបភាពយ៉ាងផ្អែមជាលក្ខណៈគ្រួសារដោយបាន ភ្ចាប់សារបែបលេងសើចថា បន្ទាប់ពីរនៅតែពីរនាក់បាន១០នាទី អ្នកទី៣ក៏​ចូល​មកភ្លាម ចឹងសុំ Sweet បីនាក់តែម្តងទៅ រាត្រីសួស្តី អ៊ុំពូមីង ទាំងអស់គ្នា។ ក្រោយឃើញការផុស​បែប​នេះ​មានហ្វេនៗជាច្រើនចូលទៅខមមិនបែបលើចសើចថា ក្មួយឆលីសោះមើលតែចំណងជើង អត់ទាន់បានមើលរូប ស្មានតែប៉ាៗឆលីមានអ្នកទី៣ ៕