
ជារឿងនឹកស្មានមិនដល់ ស្ងាត់ៗតារាកំប្លែងជើងចាស់២រូបគឺ យាយ យ៉យ និង យាយ អឿន បានដឹកដៃគ្នាទៅកែសម្ផស្សដើម្បីកុំឲ្យក្មេងៗនាំគ្នានិយាយថា ចាស់ហើយដើរមិនទាន់សម័យកាល។ រឿងរ៉ាវនេះបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
មហាជនប្រាកដជាស្គាល់ច្បាស់ តារាកំប្លែងជើងចាស់ពីរូបដែលពោលពេញទៅដោយវោហាស័ព្ទ មិនចេះរីងស្ងួតដូចដែលបានរៀបរាប់ខាងលើនេះ ជាមួយទេពកោសល្យកំប្លែងដ៏សម្បូរបែបធ្វើឲ្យពុកម៉ែបងប្អូនដែលទស្សនាហើយទប់សំណើចមិនបាន។
ក្នុងនោះ យាយយ៉យ យាយអឿន បានធ្វើការអ៊ុតមុខ វះសាច់ត្របកភ្នែកធ្លាក់ ធ្វើច្រមុះ ដែលមើលទៅសម្រស់ពួកគាត់ទាំងពីរ ពិតជាស្អាតប្លែក មើលសឹងតែមិនចង់ស្គាល់ គឺសម្រស់កាន់តែក្មេងជាងវ័យ ។ ក្រោយឃើញបែបនេះ មានមហាជនជាច្រើនលាន់មាត់ថា ពិតជាស្រស់ស្អាតមែន ចេះកែអីតែក្មេងៗ ដល់ពេលគាត់កែចឹងទៅ ពិតជាស្អាតប្លែកម្យ៉ាងដែរ ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ