
កាលពីថ្ងៃទី20 ខែកក្កដា ឆ្នាំ2020 ម្សិលមិញនេះអ្នកលេងបណ្ដាញសង្គមហ្វេសបុកមួយចំនួនប្រាកដជាបានជ្រាបហើយ កាលពីពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ម្តងរួចមកហើយទាក់ទងទៅនឹងអ្នកលក់ឡេដែលស្លៀកពាក់សិ.ចស៊ី ដោយតម្រូវអោយបញ្ឈប់សកម្មភាពបែបនេះ ព្រោះវាបានប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ហើយក៏ធ្លាប់បានឃាត់.ខ្លួនអ្នកលក់ឡេតាមអនឡាញម្នាក់ឈ្មោះថា ថៃ ស្រីនាង ម្តងរួចមកហើយដោយសារតែផ្គើននឹងប្រសាសន៍របស់សម្តេច។
ថ្មីៗនេះស្រាប់តែមានម្ចាស់គណនី Facebook ម្នាក់ទៀតឈ្មោះថា(Saran Narita)បានស្លៀកពាក់សិ.ច.ស៊ីហួសថ្លែងដែលអាចនឹងមានវាសនាមិនខុសពី ថៃ ស្រីនាង ដែរមើលទៅ។ បើយោងតាមការចុះផ្សាយរបស់លោក ផែង វណ្ណៈ បានរៀបរាប់អោយដឹងថា៖ “ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅមុននេះបន្តិចថា ឯកឧត្ដមឧត្ដមសេនីយ៍ឯក បានកំពុងបញ្ជាអោយការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវដើម្បីនាំខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(Saran Narita)ដែលបានបង្ហោះរូបវីដេអូ.សិ.ចស៊ីហួសហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
ជាពិសេសបំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតអោយអ្នកលក់តាមអនឡាញ ឡាយលក់ផលិតផលរបស់ខ្លួនបញ្ចេញភាពសិចស៊ីហួសហេតុនោះទេ៕
អត្ថបទ៖ សុភា ដេនេត