
ជាដំណឹងដ៏សោកសៅបំផុតដែល លោកតា ព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណភាព ហើយកាលពីម្សិលមិញ។ មានមហាជនមួយចំនួនប្រាកដ មិនស្គាល់លោកតា ឡើយ ជាពិសេសយុវវ័យជំនាន់ក្រោយ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាព្រឹទ្ធាចារ្យ ដែលពោលពេញទៅដោយទេពកោសល្យនឹកស្មានមិនដល់។
នេះបើតាមតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បានឲ្យដឹងថា សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង ។
ហើយក៍មានស្នាដៃជាច្រើនទៀតដែលលោកតាបានបន្សល់ទុក ។ ក្នុងនោះដែរ លោកតាក៍បានសម្តែងភពយន្តដែលខ្ញុំបាទធ្លាប់សម្តែងគឺរឿង «ភូមិគ្រឹះចម្លែក» និងនៅក្នុងMVបទចម្រៀងរបស់ខ្ញុំ «យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា» សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ