ខឹងខ្លាំងពេក ឆ័យ លីដាឡែន ចង់ទៅឆូតមុខស្ត្រីចិត្តឃោឃៅ​ហ៊ានលើកដៃអារមុខ​ក្មេង​ស្រី​វ័យ​៥ឆ្នាំ

795

រឿងរ៉ាវ​ដ៏​ព្រៃផ្សៃ​មួយដែលនារីម្នាក់ហ៊ានលើកដៃយកកាំបិទអារ​មុខក្មេងស្រីម្នាក់​អាយុ​៥ឆ្នាំ​ ដេរអស់ជាង​១០០ថ្នេរបានកើតឡើងកាលពីម្សិលមិញ កំពុងបង្កការភ្ញាក់ផ្អើលជាខ្លាំង ដ៏មហាជន ។

ក្នុងនោះតារាសម្តែង ឆ័យ​លី ដាឡែន ដោយអត់ទ្រាំមិនបាន ក៏​ចេញមុខព្រលះ​ចំៗទៅ​កាន់នារីដែលជាជន​បង្ករខាង​លើថា៖” អ៊ីកូនតារា ពូជខ្ញុំមិនអួតទេ កូនខ្ញុំធំឡើងធ្វើតារា​អត់​ទោស​​អ៊ីមានមើលមុខអ៊ីអត់? ហើយមានមើលភ្នែកអ៊ីអត់? គ្រាន់តែកូនអ៊ី​បែកក្បាលដេរ​២ថ្នេរ​ហើយ​មានសួរអត់ថាមូលហេតុអីបានកូនអ៊ីបែកក្បាល?”។

ក្មេងៗលេងមួយគ្នាតែងតែឈ្លោះគ្នាជាធម្មតាទេ ហេតុអីចាំបាច់ធ្វើសាហាវឃោរឃៅម៉េសអ៊ី ។ អ៊ី​សំណាងហើយ ប៉ះកូនខ្ញុំអី ខ្ញុំសូមឆូតមុខអ៊ីឯង​វិញបើមិនអញ្ចឹងខ្ញុំសម្លាប់​អ៊ីឯង​ហើយខ្ញុំ​ដើរ​ចូល​​គុកខ្លួនឯង​។

គួររម្លឹកថាហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង២និង១៥រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរី ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយ:ពេញមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៦ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ