គួរឲ្យសរសើរសកម្មភាពឧកញ៉ា  ហ៊ុន ជា ធ្វើដាក់អ្នកអនាម័យទាំងកណ្ដាលថ្ងៃក្ដៅចេសបែក​ញើសហូររហាម

91

មហាជនជាច្រើនប្រាកដជា​ស្គាល់​ច្បាស់លោក​ឧកញ៉ា​ ហ៊ុន ជា ដែលលោកតែងតែ​លេចមុខក្នុង​កិច្ចការងារសង្គមយ៉ាងផុសផល​ពិសេស​សកម្មភាព​សប្បុរស​ធម៌​តែម្ដង។

ប៉ុន្តែ​ថ្មីៗនេះលោក​ឧកញ៉ា  ហ៊ុន ជា បាន​បង្ហាញ​សកម្មភាព​ជួយ​ដល់​នារី ដែលជាអ្នកអនាម័យ​តាមដង​ផ្លួវ​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅចេស​បែកញើស​ហូររហាម​ ពុក​ម៉ែ​បងប្អូន​ដែល​បាន​ឃើញ​ហើយ​គួរ​ឲ្យ​ស្ងើចសរសើរ​ខ្លាំង​ណាស់ ។

ក្នុងនោះផងដែរលោក ឧកញ៉ា  បានបង្ហោះសារអរជាមួយរូបភាព ដ៏មានអត្ថន័យថា៖” អរគុណ​សន្ដិភាព ខ្ញុំតែងតែឃើញគាត់នៅសំអាតស្មៅនៅម្ដុំហ្នឹង​យូរហើយ បងគេបងយើងប្អូន​គេប្អូន​យើង សូមបងប្អូនចែករំលែកក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញ ឲ្យបានច្រើនទៅ​តាមលទ្ធភាព​ដែលអាចធ្វើទៅបាន។ ជាពិសេសសូមបងប្អូនកុំរើសអើងចំពោះអ្នកអនាម័យអី ព្រោះដោយ សារពួកគាត់ទើបទីក្រុងយើង មានសោភណ្ឌភាពល្អ និងអនាម័យស្អាត”។

ដូច្នេះ​លោកឧកញ៉ា  សូម​សំណូមពរដល់បងប្អូនដែល​មានដំណើរកំសាន្ដទៅ​តាមរម្មណីយ​ដ្ឋាននានា សូមជួយថែរក្សាអនាម័យទាំងអស់គ្នា និងកុំបោះសំរាមចោលផ្តេសផ្តាស ដោយក្ដី​ស្រលាញ់ពីខ្ញុំ ហ៊ុន ជា ។

ក្រោយឃើញបែបនេះ មានមហាជនជាច្រើន បានកោតសរសើរយ៉ាងខ្លាំង​ចំពោះទឹក​ចិត្តដ៏​ថ្លៃថ្លា​​របស់​ឯកត្ដម ដោយមិនមានការរើសអើសចំពោះអ្នកអនាម័យ ៕

 

អត្ថបទ ឈន់ ស៊ាងហៃ