គួរឲ្យសរសើរ! មាស សុវណ្ណរតនា មិនខឹងអ្នកមើលងាយជេរដៀលខ្លួន៦ខែមកនេះទេ តែនាងថែមទាំង​អរគុណទៅវិញទៀត

70

មូលហេតុជាកម្លាំងចិត្ត និង រឿងរ៉ាវរុញច្រានពិធីការិនី រតនា​ ឱ្យក្លាយជា មនុស្សខុសពីមុនស្ទើរ​តែស្រុង ឬពេលនេះអាចហៅថា នាងជាអ្នកមានជាន់ថ្មីនោះ ដោយសា​រតែពាក្យប៉ុន្មាន​ម៉ាត់​នេះ​សោះ ។

ស្ទើរតែមិនជឿទៅហើយអ្វីដែលរុញច្រាន​ឲ្យ​ពិធីការិនី មាស សុវណ្ណរតនា ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ជា​ម្ចាស់​ប្រេន​ NUNA នោះ​បាន​ប្រែ​ក្លាយជាមនុស្សផ្សេងខុសពីមុន ហើយជា​ស្ដ្រី​ម្នាក់​​ជោគជ័យ​នាពេលបច្ចុប្បន្ននេះ គឺដោយសារតែពាក្យ ប្រមាថនិង មើលងាយលើនាង​ដែលជាអ្នករកស៊ីអ្នកលក់អនឡាញ លើកដំបូង។ដូច្នេះ​ហើយ​ទើប​អ្នកនាង និយាយ​ថា​ “អគុណ៦ខែមុនមើលងាយខ្ញុំ និងតិះដៀលខ្ញុំ” ។

អ្នកនាង មាស សុវណ្ណរតនា បានប្រាប់ក្នុងសិក្ខាសាលានិង ពិធីជួបជុំតំណាងចែកចាយម្ចាស់ ដេប៉ូផលិតផល NNP ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា “ពេលចូល NNP តំបូងនាងខ្ញុំក៏ធ្លាប់ត្រូវបានគេមើលងាយថា វាមិនផេះទេអារបប អនឡាញ ហើយទាំងពាក្យ នេះធ្វើឱ្យខ្ញុំឈឺចាប់ ប៉ុន្តែចិត្តខ្ញុំសន្យានឹងខ្លួនឯងថា រយៈពេល៦ខែអ្នកឯង ចាំមើលខ្ញុំនៅ ចំណុចណា។ អ្នកមើលងាយខ្ញុំនៅចំណុចណា”។

តារាស្រីរូបនេះបានប្រាប់ទៀតថា “មកដល់ពេលនេះខ្ញុំបានស្រាយបំណុលផ្ទះរួច មានឡាន​ជារបស់ខ្លួន មានឥវ៉ាន់ មានប្រាក់ មានគ្រឿងមាសពេជ្រម៉ឺនៗហើយ ជាពិសេស​ជាម្ចាស់​ប្រេនផលិតគ្រឿងសំអាងទី២ គឺ NUNA ដែលនាំចូលដោយក្រុមហ៊ុន ដាណា ទ្រី (ខេមបូឌា)ត្រេឌីង ឯ.ក”។

សូមបញ្ជាក់ថា សិក្ខាសាលានិងពិធីជួបជុំតំណាងចែកចាយម្ចាស់ដេប៉ូផលិតផល NNP ខណ្ឌដូនពេញ បានធ្វើឡើងនៅសណ្ឋាគារអ៊ីរ៉ា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមាន​សមាជិកកើនឡើងរហូតដល់១៣០នាក់។ ការជួបជុំលើកនេះ​អ្នកនាង មាស សុវណ្ណរតនា ដែលម្ចាស់ដេប៉ូចែកចាយផលិតផល NNP និង ម្ចាស់ប្រេន​ផលិតផល​ធំទី២ក្រុមហ៊ុន ដាណា ទ្រី គឺ NUNA បានបង្ហាត់បង្រៀន និង ចែករំលែកបទពិសោធន៍ការងារ ក៏ដូចជា ទ្រឹស្តីការអនុវត្តន៍និងមេរៀនលើកទឹកចិត្តដល់សមាជិកទាំងអស់៕