មិននឹកស្មាន ផេង វណ្ណៈ ធ្វើរឿងមួយនេះដាក់ កីឡាករប្រដាល់ វង្ស ណយ សោះ

316

កាលពីពេលថ្មីៗនេះ កីឡាប្រដាល់ម្នាក់លោក វង្ស ណយ បានបង្ហាញអារម្មណ៍​ពិតរបស់ខ្លួនចំពោះអាជីពជាអ្នកប្រដាល់ នៅលើហ្វេសប៊ុក​ដែល​បានបង្កជាការភ្ញាក់ផ្អើលដល់​អ្នកលេងបណ្ដាញសង្គម ឃើញហើយនឹកស្មានមិនដល់។

ក្នុងនោះលោកបានបង្ហាញអារម្មណ៍អមជាមួយរូបភាពកូនៗមើលទៅពិតជាគួរឲ្យអាណិតថាខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ខ្ញុំវាយ​យូរណាស់ហើយល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយ​ទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វាយ​នៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ។បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ ។

ក្រោយឃើញបែបនេះ​​ដោយអត់ទ្រាំនឹងភ្នែកមិនបាន​លោក ផែង វណ្ណៈ បាន ឧបត្ថមដល់​កីឡាករខាងលើនេះ​ជិត​១០០០ ដុល្លារ​អាមេរិក។ បើយោងតាម ហ្វេសប៊ុក​ផេករបស់លោក វង្ស ណយ ដដែលបានប្រាប់ថា ថ្ងៃនេះលោក ពូ ផែង វណ្ណៈ បានជួយទិញងៀតក្របី ខ្ញុំ៣​ គីឡូនឹងជួយលើកទឹកចិត្តដល់់ខ្ញុំបាទនូវទឹកប្រាក់ចំនួន ៧០០ ដុល្លារ​អរគុណលោកពូ​ខ្លាំងនូវទឹកចិត្តដ៏ល្អ ក្មួយសូមជូនពរអោយលោកពូ សុខភាពល្អ ហើយនឹងឈ្នះអស់មា សត្រូវទាំងឡាយ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ