
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាផលិតផលថែរក្សាសម្រស់បុរសនារី ER P Brand តាំងពីក្បាលចុងជើងកំពុងតែផ្ទុះការគាំទ្រខ្លាំងពីពុកម៉ែបងប្អូនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដល់ថ្នាក់ធ្វើឲ្យជនឆ្លៀតឱកាសមួយចំនួនបន្លំលួចចំលងសាច់ឡេតាម។
អ្នកនាង អ៊ុំ សុភា ម្ចាស់ក្រុមហ៊ុន ER P Brand បានឲ្យដឹងថាខ្លួនពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលឃើញជនខិលខូចមួយចំនួនលួចចំលេងធ្វើឡេរួចហើយលក់ឲ្យអតិថិជន ប្រាប់ថាជាផលិតផលរបស់ ER P Brand។ ដូច្នេះអ្នកនាង សូមប្រាប់ទៅពុកម៉ែបងប្អូនដែលគាំទ្រផលិតផល ER P Brand នាពេលកន្លងមកចូលប្រុងប្រយ័ត្នទាំងអស់គ្នា។ បើចង់ទិញយកទៅប្រើសូមទិញជាមួយតំណាងចែកចាយរបស់ ER P Brand។
ម្ចាស់ក្រុមហ៊ុនខាងលើបន្ថែមថា៖” បងប្អូនមកមើលទៅសាច់ឡេលួចចំលង និងរបស់ពិតគឺខុសគ្នាឆ្ងាយណាស់។ ឡេលួចចំលងរាវខ្លាំងណាស់ ចំណែកឯរបស់ពិតមិនរាវទេគឺសាច់ឡេខាប់ល្អណាស់បងប្អូន”។
អ្នកនាង អ៊ុំ សុភា បញ្ជាក់ថា៖”ដោយសារតែផលិតផលEr P កំពុងតែលក់ដាច់ខ្លាំង ក៏មានជនខិលខូចមួយចំនួនឆ្លៀតឱកាសគេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនបានបន្លំផលិតផលក្រុមហ៊ុនយើងខ្ញុំហើយលក់ក្នុងតំលៃទាបជាងក្រុមហ៊ុនកំណត់ច្រើន ព្រោះផលិតផលក្លែងក្លាយគ្មានគុណភាព បន្លំដាច់លេយកមកលក់អោយអតិថជនរាល់ផលិតផលដែលលក់ក្រោមតំលៃក្រុមហ៊ុនកំណត់ ក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ”៕