ប៉ែន ចំរ៉ុង ចេញមុខបកស្រាយក្រោយផ្ទុះព័ត៌ ភរិយាចូលមន្ទីរពេទ្យវះកាត់ ទាំងកំពុងពពោះ​កូនដំបូង

217

កាលពីពេលថ្មីៗនេះផ្ទុះនូវព័ត៌មានមួយថាភរិយា លោក ប៉ែន ចំរ៉ុង ត្រូវវះកាត់សាច់ដុះក្នុងក ហើយបានបង្ហោះរូបភាពលើគ្រែពេទ្យ ដៃមានព្យួរសេរ៉ូម ទាំងកំពុងពរពោះបានបង្កការភ្ញាក់​ផ្អើលជាខ្លាំង ធ្វើឲ្យប្រិយមិត្តសម្ដែងការព្រួយបារម្ភគ្រប់គ្នា។

យ៉ាងណាមិញនៅមុននេះបន្តិចបើយោងតាមប្រភពព័ត៌មានបានបញ្ចក់ថានោះជាព័ត៌មានមិនពិតទេ ដោយសារលោកប៉ែនចំរ៉ុង បាននិយាយប្រាប់ទៅ កាន់សមាគមសិល្បៈ​ដោយលោក​បានបញ្ជាក់ថា អ្នកជំងឺនោះមិនមែនជាភរិយាលោកឡើយ ការពិតជាម្ដាយក្មេករបស់លោកទេ ក្រោយការបកស្រាយនេះសង្ឃឹមថា បងប្អូនទាំងអស់បញ្ឈប់ការយល់ច្រឡំ និងសូមអរគុណចំពោះការជូនពរទាំងអស់ផងដែរ៕

ក្រោយបកស្រាយយ៉ាងច្បាស់បែបនេះ ធ្វើឲ្យមហាជន ធូរចិត្តបន្តិច តែទោះជាយ៉ាងណាក្តី សូមជូនពរអ្នកមីងដែលត្រូវជាម្តាយក្មេងរបស់លោក ប៉ែន ចំរ៉ុង បានធូរស្រាល និងឆាប់ជាពីជម្ងឺផងចុះ ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ