
នេះគឺជាដំណឹងមួយដ៏ក្ដុកក្ដួលនិងសោកស្ដាយបំផុតដែលម្ចាស់បទ “ភ្នំទាបជាងស្មៅ” លោក ឃឹម ឈុនវុធថា បានទទួលមរណភាពហើយ នៅក្នុងថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ វេលាម៉ោង២:២២នាទី ទៀបភ្លឺ ដោយរោគាពាធ គឺជំងឺគាំងបេះដូង។
ចំពោះការបាត់បង់វីរៈសិល្បករជើងចាស់សដ៏មានទេពកោសល្យដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនដល់ក្មេងជំនាន់ក្រោយនោះ បានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការសោកស្ដាយយ៉ាងខ្លាំងដោយម្នាក់ៗបានផ្ញើរសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។
ក្នុងនោះតារាពុជំនាញអ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសាររំលែកទុក្ខដ៏ក្រៀមក្រំនេះដោយអ្នកនាង បានសរសេររៀបរាប់ថា៖”រំលែកទុក្ខដ៏ក្រៀមក្រំនេះជូនទៅដល់ក្រុមគ្រួសាររបស់លោកខឹម ឈុនវុធថា ដោយបានបាត់បង់សមាជិកគ្រួសារ ដែលមានសមត្ថភាពយ៉ាងដូច្នេះ”៕