
កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះលោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាក្រុមហ៊ុន KCR Group និងជានាយិកាសិប្បកម្មរ៉ារី បានចាត់តាំងក្រុការងារ KCRចែករំលែកមនុស្សធម៌បាននាំយកនូវថវិកាមួយចំនួនដើម្បីរៀបចំបុណ្យសពតាមគន្លងប្រពៃណីខ្មែរជូនលោកតា អៀម រួន។
យោងតាមទំព័រហ្វេសប៊ុកផេក KCR Charity បានបង្ហោះកាលពីម្សិលមិញបានឲ្យដឹងថា៖”នៅរសៀលថ្ងៃនេះនាងខ្ញុំ កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាក្រុមហ៊ុនKCR Group និងជានាយិកាសិប្បកម្មរ៉ារី បានចាត់តាំងក្រុមការងារKCRចែករំលែកមនុស្សធម៌បាននាំយកនូវបច្ច័យមួយចំនួនដើម្បីរៀបចំបុណ្យសពតាមគន្លងប្រពៃណីខ្មែរជូនលោកតា អៀម រួន ដែលលោកតាបានធ្វើមរណកាលទៅកាន់លោកខាងមុខនៅវេលាថ្ងៃនេះ ក្នុងព្រះជន្មជាង១០០ឆ្នាំ។
សូមបញ្ជាក់ថានាងខ្ញុំតែងតែឧបត្ថម្ភជាសម្ភារៈ និងថវិកាជាប្រចាំជូនលោកតា នៅពេលដែលលោកតា នៅមានព្រះជន្ម ហើយនៅពេលនេះទោះបីជាលោកតាបានធ្វើមរណកាលទៅហើយក្តី ក៏នាងខ្ញុំបានរៀបចំចាត់ចែងបុណ្យសពជូនលោកតា ដើម្បីលោកតាបានទទួលយកនូវមគ្គផលទៅអនាគតជាតិ។
សូមអោយដួងវិញ្ញាណក្ខ័ន្ធលោកតាយោងយកកំណើតក្នុងឋានសុគតិភពហើយម៉្យាងវិញទៀតកុសលផលបុណ្យដែលចៅបានធ្វើទាំងប៉ុន្មាននេះសូមឧទ្ទិសជូនជីដូនជាទីស្រលាញ់របស់ចៅគឺ មហាឧបាសិកា ធម្មវិញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី, លោកឪពុក កូវ សាមុត, លោក រដ្ឋ ច័ន្ទណូរដ្ឋឌី ព្រមទាំង ញាត្តិការទាំង៧សន្តានទាំងអស់អំពើល្អមិនសាបសូន្យ។
គួររម្លឹកថា លោកស្រី អគ្គនាយិកាសិប្បកម្មរ៉ារី និងជាអគ្គនាយិកាក្រុមហ៊ុន KCR Group តែងតែបង្ហាញសកម្មភាពសប្បុរសធម៌គ្រប់ពេលជួយដល់ចាស់ជរា ក្មេងកំព្រា ទុរគត់ជនជាដើម។ ពោលគឺឲ្យតែឃើញប្រជាជនខ្មែររងទុក្ខលំបាក និងអយុត្តិធម៌លោកស្រី មិនឱបដៃឈរមើលឡើយ៕