អុញនុះស្ងាត់ៗ យូរី ត្រៀមចេញបទចម្រៀងថ្មីនៅផលិតកម្ម កាឡាក់ស៊ី ក្រោយចប់កុងត្រា​ជាមួសាន់ដេ

64

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​​ដែល​តារាចម្រៀង​ យូរី ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​ជា​ច្រើន​បទ​នៅ​ផលិតកម្ម​ កាឡាក់ស៊ី របស់​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយ​ចប់​កុង​ត្រា​ជាមួយ​ផលិតកម្ម​សាន់ដេ​ក្នុង​ខែកក្កដា ឆ្នាំ​២០២០ នេះ។

បើ​តាម​ប្រភព​ស្និទ្ធស្នាល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​បាន​ឲ្យ​ដឹងថា ក្រោយ​ចប់​កុង​ត្រា​ជាមួយ​ផលិតកម្ម​សាន់ដេ យូរី មិន​បាន​បន្ត​កុង​ត្រា​ទៀត​នោះ​ទេ​ពោល​គឺ​នាង ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ផលិតកម្ម​ កាឡាក់ស៊ី ក្នុង​ពេល​ឆាប់​នេះ​ហើយ​ដោយ​ត្រៀម​ចាប់​ដៃគូ​ជាមួយ ខេម និង​ តន់ ច័ន្ទសីម៉ា ទៀតផង។

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរកញ្ញា យូរី បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​ចប់​កុង​ត្រា​ជាមួយ​ផលិតកម្ម​សានដេ ពិត​មែន​ហើយ​ក៏​មិន​បន្តកុង​ត្រា​ដែរ​។ ដោយ​ពេល​នេះ​នាង ត្រៀម​ចេញ​បទ​ចម្រៀង​​នៅ​ផលិតកម្ម​ថ្មី​នៅ​ខែសីហា ខាង​មុខ​នេះ​ហើយ តែ​នាង សូម​មិន​ប្រាប់​ថា​ផលិតកម្ម​ណា​នោះ​ទេ​ទុក​ឲ្យ​ពុកម៉ែ​បងប្អូន​ឆ្ងល់។

គួរ​បញ្ជាក់ថា តារាចម្រៀង យូរី បានចូលច្រៀងនៅក្នុងផលិតកម្មសាន់ដេ តាំងពីឆ្នាំ ២០១៣ ដោយ​គិតមកទល់បច្ចុប្បន្ន មានរយៈពេល៧ឆ្នាំ ដែលនាងបានជ្រកក្រោមផលិតកម្ម​ដ៏ចំ​ណាស់​​​មួយនេះ។ ក្នុងរយៈពេលជិត១០ឆ្នាំ យូរី ក៏ត្រូវបាន​ផលិតកម្មលើក​ស្ទួយជួយឲ្យ​មានបទល្បីៗជាច្រើ ន។ បទរបស់យូរី ដែលល្បីដំបូងនៅផលិតកម្មនេះ គឺបទ «Honey សំណព្វចិត្ត» និងបទ «សង្សារមួយថ្ងៃសង្សារមួយជីវិត» និង ក្រោយមកទៀតនាង​ចាប់ផ្ដើមល្បីខ្លាំង ជាមួយប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ មានដូចជាបទ «ចាក់ទឹកដូង» និងបទ «នំប៉័ងប៉ាតេ» ជាដើម៕

អត្ថបទ៖ សុភា ដានេត