
បន្ទាប់ឪពុកស្លាប់មិនបានប៉ុន្មានផង ស្រាប់តែយប់មិញនេះម្តាយរបស់អ្នកនាងខាត់ សុឃីម ត្រូវចូលពេទ្យកាល់ឡាម៉ែតទាំងយប់ទៀត។ នេះបើយោងតាមហ្វេសបុកឈ្មោះ Van Vc បានបង្ហោះរួបអមជាមួយសារ ដ៏ក្ដុកក្ដួលថា Pity mom when her sick អ្នកដែលមានពុកម៉ែចាស់ ទើបយល់អារម្មណ៍ហ្នឹង អស់ពុកហើយនៅសល់តែម្ដាយឈឺត្រូវតែមើល។
ការបង្ហោះសារអមជាមួយរូបភាពខាងលើបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខ្លោចចិត្តអាណិតអ្នកនាង ខាត់ សុឃីម យ៉ាងខ្លាំងដោយមានអ្នកខ្លះចូលទៅខមមិនថា៖” ជូនពរឲ្យម៉ាក់បងឆាប់ជា អាណិតបងណាស់ប៉ាស្លាប់មិនទាន់បានប៉ុន្មានថ្ងៃផងឥឡូវ ម៉ាក់ឈឺទៀត”។
ការព្រួយបារម្ភរបស់អ្នកគាំទ្រមិនបានប៉ុន្មានផង ភ្លាមៗនោះតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏បានឆ្លើយតបថា ពួកយើងមិនអីទេប្អូនៗម៉ែយើងគាត់មិនអីទេគាត់មានកូន៩នាក់ កូន ប្រសារ៩ចៅ១៤នាក់គាត់ពិតជាមានសេចក្តីសុខណាស់ ព្រោះកូនៗ បានមើលថែគាត់យ៉ាងខ្លាំង ម៉ែមានកម្លាំងចិត្ត បានធូរខ្លះហើយ អរគុណមន្ទីពេទ្យកាល់ម៉ែត ដែលជួយសង្គ្រោះម្តាយខ្ញុំយប់មិញ។ អរគុណបងប្អូនទាំងអស់ដែលបាន ជូនពរម្តាយខ្ញុំ ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ