ថ្ងៃបើកសម្ពោធភោជនីយដ្ឋានម្ហូបបួសដ៏ទំនើប១កន្លែង កណ្ដាលក្រុងភ្នំពេញភ្ញៀវមកច្រើន​កុះករ​ស្ទើរ​តែរកកន្លែងអង្គុយគ្មាន

729

ភោជនីយដ្ឋានអាហារបួស​ដ៏​ស៊ី​វីល័យ​មួយ​ដែល​មាន​ឈ្មោះ​ថា E&F Vegetarian បាន​សម្ពោធ​​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​ ២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​​​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​ភ្ញៀវ​កិត្តិយស​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​យ៉ាង​ច្រើន​កុះករ​ផងដែរ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ចំពោះ​​ថ្ងៃ​បើក​សម្ពោធភោជនីយដ្ឋាន​អាហារ​​បួស​ E&F Vegetarian   ដែល​មាន​ទីតាំង​​ Shop House  ផ្សារទំនើបអូឡាំព្យា ក្រោយ​ផ្សារកសិផល​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា នេះ​ដែរ​មាន​អតិថិជន​ជាច្រើន​នាក់​បាននាំគ្នាមកសាកល្បងរស​ជាតិ​អាហារបួសដ៏ស៊ីវិល័យកណ្ដាលទីក្រុងភ្នំពេញស្ទើរតែគ្មានកន្លែងអង្គុយតែម្ដង​ ជាហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ញញឹម​បិទមាត់​មិន​ជិត​នោះ​ទេ។

ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិបសាយ​ Dermdoung News លោក សៀង វណ្ឌី ម្ចាស់ហាង​អាហារបួស​ E&F Vegetarian និងជា អគ្គនាយកក្រុមហ៊ុន Seang Vandy cosmetic co.,Ltd បាន​ឲ្យ​ដឹង​ថា ហេតុ​ផល​ដំបូង​ដែល​ជម្រុញ​ឲ្យ​លោក សម្រេចចិត្តបើកអាជីវកម្ម​នេះឡើងគឺ​ដោយសារតែ លោកជាមនុស្សដែលញ៉ាំអាហារបួសនេះអស់រយៈពេលជាង ១៤ឆ្នាំ​មកហើយ។

អគ្គនាយក និង​ជា​ម្ចាស់​ហាង​ខាង​លើ​បន្ថែមថា​ កាលពីមុនលោកជាមនុស្ស​ម្នាក់​ដែលឈឺច្រើន ហើយមានសុខភាពទន់ខ្សោយខ្លាំងណាស់។ ប៉ុន្តែក្រោយពេលដែលបង​ស្រីរបស់​ខ្លួន​​បានណែនាំឱ្យញ៉ាំអាហារបួសរួច​មក លោកក៏ប្រែក្លាយជាមនុស្សម្នាក់​ដែលមានសុខភាព​ល្អជាងពីមុន។ ក្រោយ​មក​លោក ក៏សម្រេចចិត្តថានឹងបន្តញ៉ាំអាហារបួសចាប់​ពីពេលនោះមក​រហូតដល់បច្ចុប្បន្ន។

ថ្លែង​ក្នុង​ពិធី​​សម្ពោធ​ហាង​ថ្មី​នេះ​ដែរ​​​អ្នក​​ស្រី វណ្ណា ខេម៉ៃ ត្រូវ​ជា​បង​ស្រី​​ និង​ជា​ម្ចាស់​​ភាគ​ហ៊ុន​ E&F Vegetarian បាន​រៀបរាប់​ថា លក្ខណៈពិសេសនៃ​ភោជនីយដ្ឋានរបស់​​អ្នក​ស្រី មាន​ដូចជា រសជាតិអាហារឆ្ងាញ់ទាំងរសជាតិបែបខ្មែរ បែបថៃ បែបចិនដែលឆ្ងាញ់ប្លែកខ្លាំង​តែង​ម្ដង​។ ការរចនាហាងមានភាពទាក់ទាញខ្លាំងដោយយកនូវរចនាបថពីបរទេសលាយលំជាមួយបែបខ្មែរ ដែលធ្វើឱ្យអថិតិជនមានអារម្មណ៍ស្រស់ថ្លា សេវាកម្មមានភាពឆាប់រហ័ស ទីតាំងចត​យានយន្ត​​ធំទូលាយ បុគ្គលិកមានភាពរួសរាយរាក់ទាក់ តម្លៃសមរម្យ មានអនាម័យ និងគិត​គូរដល់សុខភាពរបស់អតិថិជនជាទីបំផុត។

ពោះ​ការ​​បើក​សម្ពោធ​ដំណើរ​ការ​ភោជនីដ្ឋាន​ម្ហូប​បួស​ E&F Vegetarian នេះ​ដែរ​ហាង​ ក៏​មាន​ការ​បញ្ចុះ​តម្លៃ​​៣០​​គ្រប់​មុ​ខ​ម្ហូប​ទាំង​អស់​ និង​ Free ភេជ្ជៈគ្រប់មុខ​ផង​ដែរ​សម្រាប់​អតិថិជន​រយៈ​ពេល​១​អាទិត្យ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​បើក​សម្ពោធ​នេះ​តទៅ៕

អត្ថបទ៖ ដូមីនិច