អភិបាលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យផ្ទាល់ និង គាំទ្របន្លែគ្មានជាតិគីមីរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា

3

ឯកឧត្ដម អ៊ុំ រា​ត្រី អភិបាល​​នៃ​គណៈ​អភិបាល​ខេត្ត បន្ទាយមានជ័យ បាន​ចុះ​ផ្ទាល់​ពិនិត្យ​ដោយ​មើល​​ទីតាំង សួន​​បន្លែ​ធម្មជាតិ​​ដោយ​មិន​ប្រើ​ជាតិ​គីមី ​របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នឹង​បាន​សរសើ​ពេញ​ៗ​មាត់ ចេះ​ដាំ​បន្លែ​ធម្មជាតិ​បាន​ផល​ល្អ។

ការ​សរសើរ​នេះ គ្រា​ដែល ឯកឧត្ដម បាន ចូល​រួម​បើក​សម្ពោធ​គម្រោង​រថយន្ត​ក្រុង​ពី​ម៉ាឡៃ – ប៉ោយប៉ែត កាល​ពី​ចង​សប្ដាហ៍​​កន្លង​ទៅ។ បន្ទាប់​ពី​ធ្វើ​ពិធី​កាត់​​ខ្សែបូ នឹង ជិះ​រថយន្ត​​ក្រុង​សាក​ល្បង ដែល​ជា​ជំនួយ របស់​ក្រុមហ៊ុន “ឆាយណា​ប៉ោយប៉ែត​ស៊ែតថឺឡាយ ស៊ីធី” ​មាន​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​​ម្ចាស់​ភាគ​ហ៊ុន​​​​ធំ មួយ​ឯកឧត្ដម អ៊ុំ រា​ត្រី ត្រូវ​បាន​អញ្ជើញ​ទស្សនា​សួ​ច្បារ ​លើ​ផ្លូវ​មេ ខ្នាត​យក្ស ដែល​មាន​ដាំ​បន្លែ​ជា​ច្រើន​មុខ។

ជា​មួយ​គ្នា​នោះ ឯកឧត្ដម អ៊ុំ រា​ត្រី ព្រម​ទាំង​មន្ត្រី​ថ្នាក់​ដឹក​នាំ​ខេត្ត ជា​ច្រើន​រូប​ទៀត បាន​សម្ដែង​ការ​សប្បាយ​ជា​ខ្លាំង​នៅ​ពេល ដែល​បាន​ឃើញ បន្លែ​ផ្លែ​ឈើ ក៏​ដូច​ជា ត្រី​សាច់ ដែល​មាន​លើ​ទីតាំង​វិនិយោគ​​ទីក្រុង រណប​ថ្មី ខ្នាត​យក្ស​មួយ​នេះ។

មន្ត្រី​ទាំង​អស់​​ដែល​បាន​ទៅ​ទស្សនា​សួន​បន្លែ​នោះ ពេល​ឃើញ​បន្លែ​ផ្លែ​ឈើ ធម្មជាតិ​​​ទ្រាំ​មិន​បាន​ឡើយ ម្នាក់ៗ ​បាន​ចុះ​បេះ​យក​ទៅ​ផ្ទះ ក៏​ដូច​ជា ទុក​​ផ្ញើ បង​ប្អូន​មិត្តភក្តិ យ៉ាង​សប្បាយ​រីក​រាយ ក្នុង​នោះ​ដែរ ពួក​គាត់​បាន​សរសើរ​ថា ដី​ទីនោះ​មាន​ជី​ជាតិ ក៏​ដូច​ជា សរសើរ​លោក​ឧកញ៉ា នៅ​ចំពោះ​មុខ​តែ​ម្ដង លើ​ការ​ចេះ​កែ​ឆ្នៃ ដាំ​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​មុខ បែប​ធម្មជាតិ​បែប​នេះ។

នៅ​លើ សួ​ច្បារ ​លើ​ផ្លូវ​មេ ខ្នាត​យក្ស ​ដែល​គ្រប​ដណ្ដប់ ផ្ទៃដី ជា​១០០០​ហិតា របស់ “ឆាយណា ​ប៉ោយប៉ែត​ស៊ែតថឺឡាយ ស៊ីធី” មាន​ដាំ ដូច​ជា ត្រប់ ប៉េងប៉ោះ ត្រឡាច ល្ពៅ ថែថៅ ត្រកួន ស្ពៃ ដើម​ល្មើស នឹង បន្លែ សម្រាប់​ប្រជាពលរដ្ឋ​ហូប​ជា​ច្រើន​មុខ​ទៀត។

ក្រៅ​ពី​នោះ លើ​ផ្លូវ ត្រូវ​បាន​ក្រុមហ៊ុន រៀប​ចំ​​ឲ្យ​មាន​ភ្លៀង​ពិណ ព្រម​​ទាំង មាន​ហ្វាយហ្វាយ ថែម​ទៀត​ផង ដោយ​ទី​នោះ បច្ចុប្បន្ន​គឺ​ជា រមណីយដ្ឋាន​ថ្មី​មួយ សម្រាប់​ប្រជាពលរដ្ឋ​ទៅ ទស្សនា ជា​រៀង​រាល់​ថ្ងៃ។ តាម​ការ​បញ្ជាក់ ពី​លោក ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ការ​ដាំ​បន្លែ​ផ្លែ​ឈើ​នោះ គឺ​​លោក​បាន​ជួល​អ្នក​ជំនាញ​​ខាង​កសិកម្ម​មក​ដាំ ហើយ​ការ​ដាំ​​នោះ​ទៀត​សោត គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​​​ពិសោធ លើ​ដី តំបន់​នោះ​ដាំ​ទៅ​ទទួល​ផល​បែប​ណា​ប៉ុណ្ណោះ ។

ក្រោយ​ពី ការ​ធ្វើ​តេស មក​ឃើញ​ថា ទីតាំង នោះ គឺ​ជា​ដី ដែល​មាន​ជីជាតិ​បំផុត ដាំ​អ្វី​ក៏​កើត​ដែរ ដូច​នេះ គឺ​វា​ត្រូវ​នឹង គម្រោង​ដែល​លោក ឧកញ៉ា គ្រោង​នឹង​បើក​ផ្សារ​ទំនើប​​លក់​តែ​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ នា​ពេល​ខាង​មុខ​នេះ​តែ​ម្ដង។

តាម​ផែន​ការ “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” មាន​រហូត​ដល់​ទៅ​២៥០​ សាខា​ទូទាំង​ប្រទេស​ឯណោះ ដែល​ជំហាន​ដំបូង គឺ​សម្រុក​ធ្វើ​នៅ​ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង​នោះ​ស្ទើរ​គ្រប់ បុរី ក៏​ដូច​ជា ទីប្រជុំជន​ធំៗ នឹង​មាន​វត្តមាន “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់​ទីកន្លែង នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​​ពី​លោក ឧកញ៉ា ។

ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញ តាម​​អន​ឡាញ ឬ តាម​លេខ​ទូសព្ទ ដោយ​គ្រាន់​តែ លោក​អ្នក​ខល​មក ឬ កម្មង​តាម អែប ត្រឹម​តែ​២០នាទី បន្លែ​ផ្លែ​ឈើ ឬ ត្រី​សាច់​តែ លោក​អ្នក​កម្មង់​នោះ នឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង។ ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០ ២០ “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រោង​នឹង​បើក​ដំណើរ​ការ​សាក​ល្បង ដែល​តាំង​​ផ្សារ​គឺ​នៅ​កណ្ដាល​ Olympia តែ​ម្ដង៕