មិនត្រឹមតែមានរូបសង្ហាសាច់ដុំកងៗទេ ព្រះសង្ឃ ណេនថៃ មានចំណេះដឹងជ្រៅជ្រះសិក្សានៅ​ប្រទេសមហាអំណាចទៀត

505

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ការ​ចាប់​អារម្មណ៍​មិន​ស្ទើរ​នោះ​ទេ​ទៅ​លើ​រូប​រាង​កាយ​របស់​ព្រះ​តេជ្ជគុណ​ ណេនថៃ ដែល​មាន​រាង​ស្រស់​សង្ហា​ជាមួយ​សាច់ដុំ​កងៗ​​តួឯក​កុន​មួយ​ចំនួន​ឃើញ​ហើយ​សុំ​ខ្មាស់​តែម្ដង។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​លើស​ពី​នេះ​ទៅ​ទៀត​នោះ​ព្រះសង្ឃ ណេនថៃ ក្រៅ​ពី​មាន​រូប​រាង​កាយ​ស្រស់​សង្ហា​ទាំង​ព្រម​ហើយ​​ ព្រះអង្គ​ថែម​ទាំង​បាន​​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​​អាមេរិក​ផងដែរ ។ បច្ចុប្បន្ន​នេះ​ព្រះអង្គ​កំពុង​តែ​បន្តយកថ្នាក់​បណ្ឌិត​បន្ត​នៅ​ទីនោះ។

ចំពោះ​រូប​ថត​ដែល​ព្រះ​អង្គ​ថត​បង្ហាញ​សាច់​ដុំ​ជាមួយ​រាង​កាយ​ដ៏​សង្ហា​​នៅ​វាល​ស្រែ​ និង​បឹង​ឈូក​នេះ​ដែរ​​ គឺជា​ពេល​វេលា​វិស្ស​មកាល​​តូច​របស់​ព្រះអង្គ និមន្ត​លំហែកាយ​ស្រូប​យក​ខ្លិន​ធម្មជាតិ​នៅ​តាម​ទីជនបទ​ដាច់​ស្រយាលតែប៉ុណ្ណោះ។

ក្រោយ​ពី​បាន​ដឹង​ថា​ព្រះអង្គ ណេនថៃ ចប់​ថ្នាក់អនុបណ្ឌិត​គ្រោង​​ បន្ត​យក​បណ្ឌិត​ទៀត​នោះ​បាន​ធ្វើ​ឲ្យ​ញាតិញោម​​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​កោត​សរសើរ​ដល់​ព្រះអង្គ​យ៉ាង​ខ្លាំង​ ដោយ​ញាតិញោម​មិន​នឹក​ស្មាន​ថា​ ព្រះតេជ្ជគុណ​មាន​រូបរាង​កាយ​សង្ហា​ហើយ​ថែម​ទាំង​មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​ទៀត។ អ្វី​ដែល​ពិសេស​ការសិក្សារ​ទាំង​អស់នេះ​គឺ​នៅ​ប្រទេស​មហាអំណាច​ទៀត​ដែល​គ្រប់​គ្នា​ប៉ងប្រាថ្នា​ទៅក្រេបចំណេះដឺង​នៅទីនោះប្រសិន​មាន​ឱកាស៕

អត្ថបទ៖ ដូមីនិច