មិនបាច់ចំណាយលុយច្រើន គ្រឿងផ្សំតែ3ប្រភេទនេះ អាចឲ្យអ្នកស្រកគីឡូបានយ៉ាងងាយ

18

ជាទូទៅចំពោះអ្នកចង់ស្គម តែងតែរិះរក វិធីសាស្រ្តផ្សេងគ្នា អ្នកខ្លះអត់បរិភោគអាហារ ពេលល្ងាច មួយចំនួនទៀតប្រើប្រាស់ផលិតផលផ្សេងៗ វិធីសាស្រ្តទាំងនេះ អ្នកខ្លះក៏ទទួល បានផលល្អ ប៉ុន្តែមិនហ៊ានធានា ១០០ភាគរយនោះទេ ។

ជាក់ស្តែងបើយើង មកសាកល្បងនូវវិធីសាស្រ្តធម្មជាតិមួយនេះ វាអាចនិងធ្វើអោយអ្នក ស្រកគីឡូបានយ៉ាងងាយ ដោយមិនចាំបាច់ចំណាញលុយច្រើន និងខាតពេលវេលាច្រើន ។

គ្រឿងផ្សំរួមមាន – គ្រាប់ជីរ ២ ស្លាបព្រាបាយ – ទឹកខ្លះៗ – ក្រូចពោធិ៍សាត់ ១ ផ្លែ (បកសំបករួច) – ម្នាស់ ២ ចំណិត – ស្ករ ដាក់ដើម្បីឱ្យមានជាតិផ្អែម (កុំដាក់ច្រើន)

*របៀបធ្វើ៖ យកគ្រាប់ជីរត្រាំទឹកចោលឱ្យរីក។ បន្ទាប់មកទៀតលាយគ្រឿងផ្សំទាំងអស់ចូលគ្នា ហើយកិនក្នុងម៉ាស៊ីនក្រឡុកឱ្យសព្វចូលគ្នារួចពិសាជាការស្រេច។ ពិសាឱ្យបានញឹកញាប់​ក្នុងមួយសប្តាហ៍ លោកអ្នកនឹងសង្កេតឃើញទម្ងន់ចាប់ផ្តើមស្រក ជាពិសេសក្បាលពោះ​សម្បូរខ្លាញ់របស់លោកអ្នកតែម្តង៕

អត្ថបទ៖ ឈន់ ស៊ាងហៃ