តារាកំប្លែងនាយ ក្រឹម និយាយចំណុចខ្លាំងទាំង៦ របស់សម្ដេចតេជោ ហ៊ុន សែន ដែល​ធ្វើឲ្យ​កម្ពុជាមានសុខសន្តិភាពដូចសព្វថ្ងៃនេះ

225

លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងល្បី៤ទសវត្សរ៍ ប្រចាំប្រទេសកម្ពុជា និងជាអ្នកគាំទ្របក្សកាន់អំណាច  បានលើកតម្កើងសម្តេចតេជោ​ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរសខ្លាំង៦ចំណុច។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបង្ហោះរូបភាពលោកពាក់អាវនិង​មួកមានស្លាក​សញ្ញាគណបក្សប្រជាជានកម្ពុជា លើកជ្រោងរូបភាពសម្តេចហ៊ុន សែន ដោយមាន​សរសេរអក្សរថា “នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦” នៅក្នុងគណនី​បណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ជាមួយសំណេរថា “បើគ្មានបុរសខ្លាំងម្នាក់នេះទេ ក៏គ្មានអ្វីៗរីក-ចម្រើនដូចសព្វថ្ងែនេះដែរ!

១.បុរសខ្លាំង យកជីវិតធ្វើដើមទុន ដើម្បីជាតិ និងមាតុភូមិ។
២.បុរសខ្លាំង ធ្លាប់ឆ្លងកាត់សង្គ្រាម លំបាក ស៊ីអត់ស៊ីឃ្លានជាមួយរាស្ត្រខ្មែរ ឆ្អែតឆ្អន់ហើយ។
៣.បុរសខ្លាំង បង្កើតនយោបាយឈ្នះៗ ដើម្បីសន្តិភាព។
៤.បុរសខ្លាំង មិនលក់អធិបតេយ្យជាតិ ដើម្បីជំនួយ។
៥.បុរសខ្លាំង ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។
៦.បុរសខ្លាំង ដឹកនាំប្រទេសពីបាតដៃទទេ រហូតដល់ប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន៕

អត្ថបទ៖ ដូមីនិច