ហួសចិត្ត! ដឹងប៉ុន្មានចំណុចពីតារាសម្ដែងវ័យក្មេង ល្បីជួរមុខនៅថៃ Bow Maylada

62

តារា វ័យ ក្មេងប្រចាំប៉ុស្តិ៍លេខ ៧ ថៃ Bow Maylada គឺជា តារា ជួរ ថៃ ម្នាក់ ដែរ ដែល កំពុង សាង ភាព ល្បី ល្បាញ ខ្លាំង ក្លា លើ វិថី សិល្បៈ។ មាន អាយុ ត្រឹម  ២៣ ឆ្នាំ ប៉ុន្តែ នាង អាច ធ្វើ ឲ្យ មនុស្ស ជា ច្រើន ពេញ ចិត្ត ទេពកោសល្យ ទាំងព្រម តែម្ដង។

ពេល នេះ សូម នាំអារម្មណ៍ គ្រប់គ្នា ពិសេស អ្នក គាំទ្រ របស់  Bow មក ដឹង រឿង ពិត ខ្លះៗរបស់ នាង ដូច ខាងក្រោម៖

Bow Maylada កើត នៅ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៩៦។ ក្រៅពី មាន មុខ មាត់ ស្អាត បាត នាង ក៏ លេច ធ្លោ ខ្លាំង  ដោយសារ កម្ពស់ ដ៏ ខ្ពស់ របស់នាង ដែរ គឺ ដល់ទៅ ១៧៦សង់ទីម៉ែត្រ ឯណោះ។

នាង បាន បញ្ចប់ ថ្នាក់ សិក្សា បរិញ្ញាប័ត្រ ផ្នែក ទំនាក់ទំនង នៅ សាកលវិទ្យាល័យ  Ramkhamhaeng។ រម្លឹក កាល ពី ឆ្នាំ ២០០៤  នាង បាន ជាប់ ជា អ្នក ឈ្នះ តំណែង  ពី ការ ប្រកួត  «Smile Kids» ហើយ ឆ្នាំ ២០១០ នាង ក៏ បាន ប្រឡូក ចូល សិល្បៈ ដំបូង  ជា អ្នក ចម្រៀង ជាមួយ នឹង ក្រុម ក្មេងៗស្រី មាន ឈ្មោះ ថា  Kiss Me Five។

ឈាន ដល់ ឆ្នាំ ២០១៣ នាង ក៏ មាន វ័យ ជំទង់ ហើយ ដែរ ក៏ជា ពេល នាង ពេញ ស្អាត  ហើយ បូក រូម ជាមួយ នឹង ចិត្ត ស្រឡាញ់ ខាង វិស័យ ម៉ូដ នាង ក៏ បាន ដាក់ ពាក្យ ចូល ប្រកួត ក្នុង កម្មវិធី  Thai Super Model ឆ្នាំ ២០១៣។ ជាសំណាង ល្អ  នាង ក៏ បាន ឈ្នះ ពីការ ប្រកួត  និង ចាប់ ផ្ដើម មាន ការ ចាប់ អារម្មណ៍ ពី មហាជន ជា ច្រើន ចាប់ពីពេល នោះ រហូត មក។

និយាយ ពី អាជីព ជា តារាសម្ដែងវិញ  Bow  បាន វិវត្ត ខ្លួន នៅ ឆ្នាំ ២០១៥ តាមរយៈរឿង ភាគ មាន ចំណងជើង ថា «Yai Kanlaya»។

ទំនាក់ទំនង រាប់អាន វិញ  Bow មាន មិត្ត ល្អ ច្រើន នាក់ ប៉ុន្តែ អ្នក ដែល នាង ស្និទ្ធ ជាងគេ គឺ Donut Phattarapon ហើយ តារា ប្រុស ដែល គេ គ្រប់គ្នា តែង ចាប់ គូ ផ្គូរផ្គង ជាមួយ នោះ គឺ Mik Thongraya កម្លោះ សង្ហា ដែល តែង យក ចិត្ត ទុកដាក់ នាង ដូចគ្នា៕