ផ្ទុះសង្គ្រាមពាក្យសម្ដី ម៉ែរួយ និងអាចារ្យអេ ផ្អើលពេញហ្វេសប៊ុកតាមពិត គឺជារឿងយល់ច្រលំ

7941

កាល​ពី​ពេល​ថ្មីៗ​នេះ​ ម៉ែរួយ ចេញលិខិតឆ្លើយតបទៅអាចារ្យអេ ថាខ្លួននឹងចាត់វិធានការទៅ​តាមផ្លូវច្បាប់ ប្រសិនបើ អាចារ្យអេ បន្តវាយប្រហារ និងបរិហារកេរ្តិ៍ឈ្មោះខ្លួន។

​យោងតាម​ការ Live Video  ក្នុង​ Facebook Page របស់អាចារ្យ​អេ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​អគ្គនាយក​វិទ្យុ ABC កម្ពុជា​កាលពីថ្ងៃ​ទី​ ៣០ ខែ​កក្ដដា​ ឆ្នាំ​ ២០២០ កន្លង​ទៅ​នេះ​ បាន​និយាយវាយប្រហារនិង​ បរិហារកេរ្តិ៍​ មែរួយ​ យ៉ាងខ្លាំងខ្លា​ដោយប្រើ​ពាក្យសម្តី​​មិនគប្បី​ ទាំងដែល​ លោក មិន​បាន​ស្គាល់ មែរួយ ច្បាស់ផង​ឮ​តែតាម​ ការផ្ញើរ​របស់​ប្រិយមិត្ត​​​ខ្លួន​ថា ​ មែរួយ ប្រើ​វិធីសាស្ត្រ​គ្រប់យ៉ាងបោកប្រាស់​ ប្រជាពលរដ្ឋខ្មែរ​ ។

ដោយ​ អាចារ្យ​អេ បាន​ Live Video   ក្នុង​Facebook​ Page របស់​លោក កាល​ពី​ពេល​ថ្មីៗ​​កន្លង​ទៅ​នេះ​​​បាន​ វាយប្រហារ​ និងបរិហារកេរ្តិ៍​ល​មក​លើ​ មែរួយ​ ចំៗ​​​ ដោយមិន​បានស៊ើប​មើល​និង​សាកសួរ​ឲ្យ​បានច្បាស់ពីការពិតជាក់ស្តែង​​រឿង​រ៉ាវ​មួយ​ចំនួន​ពាក់ព័ន្ធ​ និង​​អគ្គនាយិការ​ក្រុម​ហ៊ុន Rouy Infinity Co.,ltd ថាលោក​ស្រី​ជា​មនុស្ស​បែបណានោះ។

អាចារ្យ​អេ ​ ក៏បានប្រាប់ប្រិយមិត្តរបស់លោក ថា​ លើក​ក្រោយកុំយកព័ត៌មាន​មិនច្បាស់មក​ប្រាប់លោក​ បន្តទៀត​ បើ​និយាយ​ខុស​ប្រយ័ត្ន​គេប្តឹង​ ។ ក្នុង​នោះ​ ម៉ែរួយ ក៌បាន​បង្ហោះ​សារ​ឆ្លើយតប​ទៅ​អាចារ្យអេ មាន​​លិខិតស្នាម​អនុញាតិ​​​​ត្រឹម​ត្រូវ​​ទៅ​តាម​ផ្លូវ​ច្បាប់។

ឃើញ​ដូច្នេះ​ អាចារ្យអេ ក៏បាន​ឆ្លើយ​តប​​ទៅ ម៉ែរួយ វិញ​ថា៖” ក្រុម​ហ៊ុន ម៉ែរួយ ជា​ក្រុម​ហ៊ុន​ស្រប​ច្បាប់ ខ្ញុំ​ឈប់​វាយ​ប្រហារ​បន្តទៀត​ហើយ​ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០២០ នេះ​តទៅ​”។

បន្ថែម​ពីនេះ​​អាចារ្យអេ ក៏​បាន​​សរសើរ​ ម៉ែរួយ ថា៖” ម៉ែរួយ​មានសុជីវធម៌ល្អ​ ចំពោះ​ការនិយាយស្តី​ គ្មានពាក្យតបទៅវិញដោយការជេរ​ ឬ​ប្រើ​ពាក្យមិនសមរម្យ។​ សរុបមកវិញ​រឿងដែលកើត​ឡើង​ទាំងអស់​ គឺដោយសារការយល់ច្រឡំ​ ដោយហេតុ​ថា​ ប្រិយមិត្ត​អាចារ្យ​ អេ ជាអ្នក​ពាំនាំព័ត៌​មានមិនច្បាស់ប្រាប់អាចារ្យ​អេ ។