មុនថ្ងៃដាក់បញ្ចាំងរឿង “អ្នកទីបី” នៅថ្ងៃស្អែកនេះទូរទស្សន៍ PNN មានយុទ្ធនាការផ្សព្វផ្សាយដ៏​អស្ចារ្យមួយមានអ្នកនិពន្ធល្បីឈ្មោះ ម៉ីសន សុធារី ជាទូតផ្សព្វផ្សាយ

372

ទូរទស្សន៍ភីអីនអិន ដែលកំពុងត្រៀមដាក់ផ្សាយរឿងភាគបែបអប់រំចិត្ត «អ្នកទីបី»នៅថ្ងៃស្អែក​បាន​បង្កើតយុទ្ធនា​ការផ្សព្វផ្សាយដ៏អស្ចារ្សមួយដោយមាន​អ្នកនិពន្ធ ល្បីឈ្មោះ ម៉ីសន សុធារី ជាទូតផ្សព្វផ្សាយរបស់ខ្លួន។


អ្នកនិពន្ធ លោកស្រី ម៉ីសន សុធារី

កញ្ញា ទូច​ បុប្ផា ប្រធានកម្មវិធីផ្សាយ​របស់ទូរទស្សន៍ភីអីនអិន បានឱ្យដឹងថា ផ្នែកនៃយុទ្ធនាការ​នេះ​​កញ្ញានិងជជែកផ្ទាល់ជាមួយ​ប្រិយមិត្ត​មកពីបណ្តាខេត្ត​ដែលជាអ្នកគាំទ្រកុនខ្មែរយ៉ាង​ចំណាប់​ចំនួន តាមរយៈវិទ្យុដ៏ល្បីវបំផុតពីរ គឺ វាយោអែហ្វអឹមនិង​វិទ្យុអែហ្វអឹម១០២។


កញ្ញា ទូច បុប្ផា ប្រធានកម្មវិធីផ្សាយ​របស់ទូរទស្សន៍ភីអីនអិន

នៅព្រឹកម៉ោង១០ស្អែកនេះ​ប្រិយមិត្ត​អ្នកស្នេហា​កុនខ្មែរ​ផលិតករ អ្នកដឹកនាំរឿង អ្នកឧបត្ថម្ភ​ដែលមាន​បំណង​​ចោទសួរកញ្ញាអំពីរឿងភាគអ្នកទីបីនេះអាច ខលមកកាន់ស្ថានីយ៍​វិទ្យុ១០២​FM​​ដើម្បី​ឆ្លើយឆ្លង​បានចម្លើយភ្លាមៗ​។

លោកជំទាវ ជា ស៊ុន​ដាណែត នាយិកាគ្រប់គ្រង​វិទ្យុអែហ្វអឹម១០២បានមានប្រសាសន៍ថា «ដោយសារតែPNN មានកុនខ្មែរគ្រាន់បើមើលហើយ ទើបខ្ញុំរាល់ថ្ងៃ មើលតែPNN ទេ និយាយ​ពិត!PNN ជ្រើសរើសដៃគូសហការ តាម ខ្ញុំដឹង មិនមែនចេះតែទទួលទេ ដូច្នេះខ្ញុំគិតថានេះ​ជារឿងអប់រំសង្គម អប់រំស្ត្រី!» អ្នកនិពន្ធម៉ីសន​សុធារីឱ្យដឹងយ៉ាងខ្លីថា​ «នេះ​ជាការឃោសនា​មួយដើម្បី​ជួយដល់ភាពយន្តភាគខ្មែរ​ ក៏ជាគោលការណ៍ចម្បង​របស់ ម៉ីសន សុធារី ហ្វេនក្លឹបMST គ្រប់គ្នា​ចង់ឃើញ​សង្គមយើងពោរពេញទៅដោយការជ្រោមជ្រែង​ និងលើក​កម្ពស់​​សិល្បៈមួយប្រភេទដែលនៅត្រដាបត្រដួសនៅឡើយ»។


លោកជំទាវ ជា ស៊ុន​ដាណែត នាយិកាគ្រប់គ្រង​វិទ្យុអែហ្វអឹម១០២

ភាពយន្តភាគរឿង “អ្នកទីបី” បានបង្ហាញអំពីល្បិចល្បងល្បួងស្នេហ៍បោកបញ្ឆោត​បំផ្លាញអនាគត​នារីវ័យក្មេង និងការប្រើអន្ទាក់លាភសក្ការៈលុយកាក់ គំនិតភ្លើតភ្លើន​សម្ភារៈនិយម​ចង់ឈ្នះចាញ់ ដែលសុទ្ធសឹងជាពុទ្ធិដ៏មាន​តម្លៃ​សម្រាប់ព្រមាន​ឱ្យមាន​ការគ្រប់គ្រង​ខ្លួនឯងឡើងវិញ ក្នុងចំណោម​បុរសនិងនារី ខណៈបញ្ហា​ស្នេហា​ត្រីកោណ​និងការបណ្តាក់ទុនរឿងបេះដូង ​ប្តូរយក​ឱកាស​ ឋានៈ​លុយកាក់ នៅតែ​ពុះកញ្ជ្រោលក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន។

ភាពយន្តភាគ រឿងអ្នកទីបី ដឹកនាំផលិតដោយ​លោក​ លៀក លីណា​នៃផលិតកម្ម LD និងមានអ្នកនិពន្ធ ឆាយ សុមាលី ​អ្នកដឹកនាំរឿងពីររូប គឺលោក មង្គល និង លោក​ស៊ីណាន ដែល​ភីអិនអិន នឹង​ចាប់ផ្តើម​ចាក់ផ្សាយភាគដំបូង ថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០នេះតទៅ ពីថ្ងៃចន្ទ ដល់សុក្រ នៅវេលាម៉ោង៨ដល់ម៉ោង៩យប់៕